ក្រុមអ្នកវិទ្យាសាស្ត្រទើបតែបង្ហាញ ផែនទីនៃទ្វីបបុរាណមួយ ដែលស្ថិតនៅក្រោមសមុទ្រ ព័ទ្ធជុំវិញប្រទេសនូវែលសេឡង់

//s5.kh1.co/68/682b1a4796179acabd38d0f83c4c68b1cbefadfa.png
បច្ចេកវិទ្យា

 ២៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាមានតំបន់ដីខ្ពស់ដ៏ធំមួយ ប្រសិនបើវាអាចងើបចេញពីទឹកសមុទ្របានបន្តិច វាអាចនឹងក្លាយជាវាលខ្សាច់ឬក៏វាលស្មៅ។

នូវែលសេឡង់៖ មានទ្វីបមួយដែលអ្នកមិនធ្លាប់បានលឺពីមុនមក។ ទ្វីបមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Zealandia ហើយវាត្រូវបានគ្របដណ្ដប់ដោយ ទឹកសមុទ្រស្ទើរតែទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្បែរតំបន់នោះ ដីដែលផុសខ្ពស់ជាងទឹកសមុទ្របន្តិចនោះគឺជាប្រទេសនូវែលសេឡង់ ប៉ុន្តែដែនដីរបស់ប្រទេសនេះអាចនឹងមានទំហំកាន់តែធំ នៅក្នុងផែនទី ប្រសិនបើទ្វីបដែលបាត់បង់ក្នុងទឹកសមុទ្រ នៅតែរក្សាបានរហូតមកដល់សព្វថ្ងៃនេះ។

ផែនទីបង្ហាញពីប្រទេសនូវែលសេឡង់ និងទ្វីបដែលបាត់បង់
ផែនទីបង្ហាញពីប្រទេសនូវែលសេឡង់ និងទ្វីបដែលបាត់បង់
ផែនទីបង្ហាញពីប្រទេសនូវែលសេឡង់ និងទ្វីបដែលបាត់បង់
ផែនទីបង្ហាញពីប្រទេសនូវែលសេឡង់ និងទ្វីបដែលបាត់បង់

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន GNS Science របស់ប្រទេសនូវែលសេឡង់បានបញ្ចេញផែនទីលម្អិតគួរឲ្យភ្ញាក់ផ្អើល នៃអ្វីដែលត្រូវបានគេហៅថា «ទ្វីបដែលបាត់បង់» ហើយផែនទីនេះបានផ្ដល់ឲ្យយើង នូវការប្រៀបធៀបទៅនឹងប្រទេសអូស្ត្រាលីដែលនៅជិតខាង ថាតើដែនដីនៅតំបន់នេះអាចនឹងមានរូបរាងយ៉ាងដូចម្ដេច ប្រសិនបើកម្រិតកម្ពស់ទឹកសមុទ្រមិនខ្ពស់ដូចសព្វថ្ងៃនេះ។

រូបរាងទ្វីបទាំងមូល បើប្រៀបធៀបជាមួយប្រទេសអូស្ត្រាលី ដែលនៅជិតខាង
រូបរាងទ្វីបទាំងមូល បើប្រៀបធៀបជាមួយប្រទេសអូស្ត្រាលី ដែលនៅជិតខាង

រូបរាងនៃ Zealandia ទាំងមូលគឺអាចចាត់ទុកថា ជាទ្វីបមួយបាន។ វាមានទាំងតំបន់ខ្ពង់រាបនិងទំនាប។ មិនតែប៉ុណ្ណោះ វាមានតំបន់ដីខ្ពស់ដ៏ធំមួយ ប្រសិនបើវាអាចងើបចេញពីទឹកសមុទ្របានបន្តិច វាអាចនឹងក្លាយជាវាលខ្សាច់ឬក៏វាលស្មៅ។ ដែនដីដែលបាត់បង់នេះ គឺមានទំហំធំណាស់ ប្រសិនបើប្រៀបធៀបជាមួយប្រទេសនូវែលសេឡង់ ដូចដែលយើងបានដឹងនៅសព្វថ្ងៃនេះ។

ផែនដីមានការផ្លាស់ប្ដូរឥតឈប់ឈរ។ ទ្វីបដែលយើងបានដឹងក្នុងពេលសព្វថ្ងៃនេះ អាចនឹងមានរូបរាងផ្សេងទៀត កាលពីជាង១០០លានឆ្នាំមុន។ កាលពីមុនទ្វីបទាំងអស់នៅជិតៗគ្នា ប៉ុន្តែប្រសិនបើជាវាមិនបានញែកចេញពីគ្នាទេ ម្ល៉េះទ្វីប Zealandia ច្បាស់ជាមានសភាពអ៊ូអរ ជាជាងស្ថិតនៅក្រោមទឹកបែបនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T