បុរសជនជាតិរុស្ស៊ីម្នាក់ ស្ទើរតែរងគ្រោះថ្នាក់ ដោយសារតែរថយន្តមួយគ្រឿង បានបើកមកបុកកៅអី ដែលស្ថិតនៅចំណតរថយន្តក្រុងមួយកន្លែង ខណៈពេលដែលបុរសនោះ កំពុងអង្គុយចាំរថយន្តក្រុង ធ្វើឲ្យគាត់មានការភិតភ័យយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន ស្ទ៉មរបស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសជនជាតិរុស្ស៊ីម្នាក់ បានអង្គុយអានសៀវភៅ ដើម្បីរង់ចាំរថយន្តក្រុង ដោយបានអង្គុយលើកៅអី ដែលដាក់នៅចំណតរថយន្តក្រុងមួយកន្លែង ប៉ុន្តែរំពេចនោះ ស្រាប់តែមានរថយន្តមួយគ្រឿង បានបើកបរសំដៅ មករកកន្លែងដែលគាត់អង្គុយ តែសំណាងល្អ រថយន្តបុកមិនចំបុរសនោះ ហើយបុរសនោះ បានគេចខ្លួនទាន់ពេលទៀត មិនបណ្តាលឲ្យរងគ្រោះថ្នាក់អ្វីឡើយ។

ហេតុការណ៏នេះដែរ គេមិនបានដឹងថា បុរសបង្កហេតុមានរឿងអ្វី ឬយ៉ាងណានោះទេ បានជាបើកមកបុកកន្លែងអង្គុយ នៅចំណតរថយន្តក្រុងបែបនេះ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]