បុរសម្នាក់នេះ ក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីជីកបានត្បូងចំនួន២ ដែលមានតម្លៃរហូតដល់ទៅ…

//s5.kh1.co/fb/fb46f2008f1979b08c0f689a64759e31cd156c77.jpg
សង្គម

 ២៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នករុករករ៉ែម្នាក់ មានឈ្មោះថា សានីញូ ឡេហ្សឺ វ័យ៥២ឆ្នាំ បានក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីគាត់ជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន១៥គីឡូក្រាម។

តង់សានី៖ អ្នករុករករ៉ែម្នាក់ មានឈ្មោះថា សានីញូ ឡេហ្សឺ វ័យ៥២ឆ្នាំ បានក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីគាត់ជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន១៥គីឡូក្រាម។ ហើយការរកឃើញដ៏ធំបំផុតនេះ មិនធ្លាប់មាននៅក្នុងប្រទេសពីមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រសួងរ៉ែប្រចាំប្រទេស បានប្រគល់ទឹកប្រាក់ជាមូលប្បទានប័ត្រ (សែក) ចំនួនប្រមាណ៣.៤លានដុល្លារអាមេរិកសម្រាប់ទិញយកត្បូង Tanzanite ពណ៌ស្វាយងងឹតទាំងពីរ កាលពីថ្ងៃពុធទី២៤ ខែមិថុនាកន្លងទៅថ្មីៗនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ត្បូង Tanzanite ត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់សានីប៉ុណ្ណោះ ហើយត្រូវបានគេយកទៅធ្វើជាគ្រឿងអលង្ការ។

សព្វថ្ងៃនេះដែរ លោក សានីញូ ឡេហ្សឺ មានប្រពន្ធចំនួន៤នាក់ និងកូនសរុបចំនួន៣០នាក់។ ហើយក្រោយពីទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក គាត់នឹងសម្លាប់គោមួយក្បាល ដើម្បីរៀបចំពិធីជប់លៀងក្នុងភូមិ។

យ៉ាងណាមិញ លោក សានីញូ ឡេហ្សឺ ក៏គ្រោងនឹងចំណាយប្រាក់មួយចំនួន ដើម្បីសាងសង់ហាងទំនិញ និងសាលារៀនក្បែរផ្ទះផងដែរ ដោយសារតែគាត់សង្កេតឃើញថា មានប្រជាជនក្រីក្រជាច្រើននៅក្នុងភូមិ ដែលគ្មានលទ្ធភាពក្នុងការបញ្ជូនកូនៗឲ្យទៅសិក្សា។ ហើយជីវិតរស់នៅរបស់គាត់ គឺមិនផ្លាស់ប្ដូរឡើយ ដែលគាត់នឹងមើលថែហ្វូងគោរបស់គាត់ចំនួន២,០០០ក្បាលបន្ដទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

   លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
  ត្បូង Tanzanite
  ត្បូង Tanzanite
លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ និងត្បូងដែលជីកបាន ក្នុងពិធីប្រគល់ទឹកប្រាក់
   លោក សានីញូ ឡេហ្សឺ និងប្រាក់ដែលទទួលបាន
   លោក សានីញូ ឡេហ្សឺ និងប្រាក់ដែលទទួលបាន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T