ហាងកាត់សក់មួយនៅទីក្រុង Brisbane ប្រទេសអូស្រ្ដាលី មានការទាក់ទាញអតិថិជនយ៉ាងខ្លាំង សូម្បីតែចម្ងាយរាប់រយគីឡូម៉ែត្រ ក៏មកកាត់សក់នៅហាងនេះដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហាងកាត់សក់មួយនេះ គឺនៅចំកណ្ដាលនៃទីក្រុង ដែលជាតំបន់ដ៏ល្អសំរាប់លក់ដូរ ឬអាជីវកម្មផ្សេងៗ។ យ៉ាងណាមិញ ហាងកាត់សក់មួយនេះ ជាហាងកាត់សក់មានអតិថិជនច្រើនបំផុត នៅទីក្រុង Brisbane គឺមានសេវាកម្មពិសេសមួយ ដែលអាចធ្វើឲ្យភ្ញៀវជិតឆ្ងាយចូលមកបាន ជាពិសេសគឺអតិថិជនបុរស់ ដោយមានសេវាកម្ម កាត់សក់ដោះអាវ។ បុក្គលិកនារីៗ គឺមិនបានពាក់អាវនោះទេ គ្រាន់តែស្លៀកខោខ្លីសិចស៊ី ឬ ខោទ្រនាប់មួយតែប៉ុណ្ណោះ។ មានប្រភពព័ត៌មានមួយបានប្រាប់ថា ហាងនេះអាចទាក់ទាញអតិថិជនដែលនៅចម្ងាយ ១,៣៦៧គីឡូម៉ែត្រមកទទួលសេវាកាត់សក់នេះ។ ក្នុងសេវាកាត់សក់នេះរួមមាន កាត់សក់ ម៉ាស្សាបកស្បែកមុខ កក់សក់ សម្ងួតសក់ និងកោរពុកមាត់។

អ្នកស្រី Jasmine Robson ដែលជាម្ចាស់ហាងបាននិយាយថា បុក្គលិកស្រីរបស់គាត់ទាំងអស់ សុទ្ធតែមានជំនាញច្បាស់លាស់ ហើយម្នាក់ៗសុទ្ធតែបានរៀនលើសពី១ឆ្នាំ ទើបគាត់ទទួលយកមធ្វើការ។ ហាងរបស់គាត់បើកកាលពីខែកុម្ភៈ ហើយមានភ្ញៀវមកហាងរបស់គាត់ ជារៀងរាល់ថ្ងៃ មានភ្ញៀវខ្លះមិនបានមកកាត់សក់នោះទេ គ្រាន់តែមកកោរពុកមាត់ក៏មានដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះហាងកាត់សក់មួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]