អាងតែរដូវក្តៅ! Lady Gaga ចេញទៅ Date​ ដោយ​​មិន​​​ស្លៀក​​​ខោ​

//s5.kh1.co/11/11c7e067a1ba73505fc82df2e9155795ceb1d555.jpg
នារី

 ២៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកថតរូបជំនាញ Paparazzi បានថតរូប គូរស្នេហ៍មួយគូនេះ កំពុងបណ្តើរគ្នានៅខាងក្រៅ

Lady Gaga បានចេញមកញ៉ាំកាហ្វេជាមួយមិត្តប្រុសរបស់នាងគឺលោក Michael Polansky ។ អ្នកថតរូបជំនាញ​ Paparazzi បានថតរូបពួកគេកំពុងដើរ ដោយ Gaga ពាក់អាវដៃវែងពណ៌ផ្កាឈូក ស្បែកជើងប៉ាតាពណ៌ស​  ហើយ​នាង​មិនបានស្លៀកខោទេ​ ដោយវាគឺជារដូវក្តៅស្រាប់ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្គាហ្គា និងមិត្តប្រុស
ហ្គាហ្គា និងមិត្តប្រុស

Polansky ឈរនៅក្បែរនាងក្នុងអាវយឺតខ្មៅ ខោខ្លីពណ៌ប្រផេះ និងស្បែកជើងប៉ាតាខ្មៅ។ គាត់ពាក់ម៉ាសខ្មៅ​ដើម្បី​មើល​ទៅត្រូវជាមួយសម្លៀកបំពាក់គាត់ផង។

Gaga និង Polansky បានបង្ហាញជាសាធារណៈនូវមនោសញ្ចេតនារបស់ពួកគេនៅដើមឆ្នាំ ២០២០។ កាលពី​ខែមេសាGaga បានហៅ Polansky ថាជាគូរជីវិតរបស់នាងអំឡុងពេលបង្ហាញខ្លួន​នៅលើកញ្ចក់ទូរទស្សន៍​ពេល​ព្រឹក (MSNBC's Morning Joe) ។ នាងបាននិយាយអំពីការរក្សាជំហរ និងការងារ ព្រម​ទាំងការថែរក្សា​សុខភាព​ទាំងផ្លូវកាយ និងផ្លូវចិត្តអំឡុងពេលមានជំងឺរាតត្បាត COVID -19។​

ហ្គាហ្គា និងមិត្តប្រុស<br>
ហ្គាហ្គា និងមិត្តប្រុស

Gaga បានប្រាប់ថា៖ “ជាមួយនឹងមូលនិធិ Born This Way Foundation ម្តាយរបស់ខ្ញុំឈ្មោះ Cynthia Germanotta និងសហស្ថាបនិករបស់យើងគឺលោកស្រី Maya (Enista Smith) ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត ពួកគាត់កំពុងធ្វើការជាមួយសង្សាររបស់ខ្ញុំ ដើម្បីបង្កើតកម្មវិធីមួយសម្រាប់ជួយដល់សុខភាពផ្លូវចិត្ត” ។

ដំបូងឡើយនាងចង់រក្សាទំនាក់ទំនងរបស់នាងស្ងាត់ៗ ព្រោះនាងទើបតែផ្តាច់ទំនាក់ទំនងស្នេហាចាស់ តែទីបំផុតនាងបានសម្រេចចិត្តបង្ហោះនៅលើ Instagram ដើម្បីធ្វើឱ្យសាធារណៈជនបានដឹង៕

ហ្គាហ្គា និងមិត្តប្រុស
ហ្គាហ្គា និងមិត្តប្រុស

ប្រភពELLE

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T