ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

បន្ទប់នេះ ត្រូវបានហៅថា " rain room " ឬ បន្ទប់ភ្លៀង ដែលមាន គ្រាប់ភ្លៀងធ្លាក់គ្រប់កន្លែង នៅក្នុងបន្ទប់ លើកលែងតែកន្លែងមាន មនុស្សឈរតែប៉ុណ្ណោះ ដែលគ្មានភ្លៀងធ្លាក់ .. ដូចនេះ ភ្ញៀវមកទស្សនា មានអារម្មណ៍ទទួលបាននូវសំណើម និង លឺសម្លេងទឹក ភ្លៀងធ្លាក់ចុះមក ដោយមិនមានការទទឺកនោះទេ។ កាមេរ៉ា ត្រូវបានបំពាក់ ជំវិញបន្ទប់ សំរាប់ចាប់យកសកម្មភាពរបស់ មនុស្ស ដើម្បីបញ្ជូនទៅអោយ ប្រព័ន្ធទឹកភ្លៀង បញ្ចៀសមិនអោយ គ្រាប់ភ្លៀងធ្លាក់ចំបាន .. បង្កើតឡើង ដោយនិស្សិត បីរូប ឈ្មោះ Hannes Koch, Florian Ortkrass និង Stuart Wood នៃសកល វិទ្យាល័យសិល្បៈ ប្រទេសអង់គ្លេស .. បន្ទប់នេះមានទីតាំងស្ថិតនៅ វិចិត្រសាល The Curve ទីក្រុងឡុងដ៍។



ដូចដែលយើងដឹងស្រាប់ហើយថា សព្វថ្ងៃ មនុស្សភាគច្រើន មានការនឿយហត់អស់កំលាំង ក្រោយពីបំពេញការងារពេញ មួយថ្ងៃរួចមក ហេតុនេះហើយទើប ក្រុមហ៊ុន Honda បានបង្កើត នូវផលិតផលថ្មីមួយ ដែលត្រូវបានរចនាឡើង សំរាប់ជំនួយ ក្នុងការសម្រាលទម្ងន់ មិនអោយធ្ងន់នៅពេលដែលយើងដើរ។ ម៉ាស៊ីននេះ មានគ្រោងជាប់ ទៅនឹងស្បែកជើង និង បំពាក់ជាមួយ កៅអីសំរាប់អង្គុយថែមទៀតផង ហើយវាមានទម្ងន់ 6.5Kg ដំណើរការដោយកំលាំងថាមពលថ្មអគ្គិសនី ចំនួនពីរក្នុងនោះ។



នេះជាក្តារអិលធំជាងគេ និង ខ្ពស់ជាងគេបំផុតលើពិភពលោក នៅប្រទេស ប្រេស៊ីល ដែលត្រូវបានគេអោយឈ្មោះថា Insano មានកម្ពស់ 41m ស្មើនឹងអាគារកម្ពស់ 14 ជាន់ ហើយការរអិលចុះ មកក្រោមមានល្បឿន 96Km/h ដែលអាចនាំអ្នកទៅដល់ក្រោម ក្នុងរយៈពេលតែ 5 វីនាទីប៉ុណ្ណោះ។



ផ្លែប៉ោមមានសារៈប្រយោជន៍ជាច្រើនជួយដល់សុខភាពរបស់យើង តែក្នុងពេលជាមួយគ្នានោះដែរ ផ្លែប៉ោមមានអាស៊ីតម្យ៉ាងដែលអាច ប៉ះពាល់ដល់ធ្មេញរបស់យើង ហេតុនេះហើយ គួរតែខ្ពុលមាត់ចេញ នៅពេលដែលទទួលទានផ្លែប៉ោមរួច ដើម្បីកុំអោយអាស៊ីតកាត់ធ្មេញ របស់យើងទាំងអស់គ្នា។



រថយន្តម៉ាក Roll Royce មួយគ្រឿងត្រូវចំណាយពេលផលិត ចំនួន 6 ខែ ខណៈ រថយន្តម៉ាក Toyota ចំណាយពេលផលិតតែ 13 ម៉ោងតែប៉ុណ្ណោះ។



នៅលើពិភពលោក មានតែប្រទេស កូរ៉េខាងជើង និង គុយបា ប៉ុណ្ណោះដែលមិនមានលក់ភេសជ្ជៈ កូកា កូឡា Coca Cola។


រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]