ព្រឹត្តិការណ៍ Chinese Super League រដូវកាលថ្មីឆ្នាំ ២០២០ អាចនឹងចាប់ផ្តើមនៅខែកក្កដានេះ

//s5.kh1.co/fc/fc6cc9808de168eefe6465f4f1533c369b425558.jpg
កីទ្បា

 ២៥-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិបកំពូលៗទាំង ១៦ ក្នុងព្រឹត្តិការណ៍ Chinese Super League រដូវកាលថ្មីកំពុងរង់ចាំការបញ្ជាក់ចុងក្រោយពីសមាគមន៍បាល់ទាត់ចិន

ក្រុងប៉េកាំង៖ បើយោងតាមការរាយការណ៍របស់ The Guangzhou-based Information Times ជាទស្សនៈរបស់លោក Huang Shenghua នាយកប្រតិបត្តិនៃ CSL ដែលជាដៃគូរបស់ Guangzhou R&F រដូវកាលលីគកំពូលឆ្នាំ ២០២០ របស់ចិន (CSL) ដែលបានពន្យារអស់រយៈពេលដ៏យូរ អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលដល់ចុងខែកក្កដា។ ក៏ប៉ុន្តែក្លិបកំពូលៗទាំង ១៦ កំពុងរង់ចាំការបញ្ជាក់ចុងក្រោយពីសមាគមន៍បាល់ទាត់ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Huang ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា “យើងកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះ។”

រូបតំណាង
រូបតំណាង

រដូវកាល CSL ឆ្នាំនេះដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែកុម្ភៈ ត្រូវបានពន្យារពេលរហូតដល់ មានសេចក្តីជូនដំណឹងបន្ថែមទៀតដោយសារជំងឺរាតត្បាត COVID-១៩ ។

មានសេចក្តីរាយការណ៍ថា រដូវកាលថ្មីនឹងបោះបង់ចោលនូវទម្រង់នៃការផ្គូរផ្គង និងទីតាំងប្រកួតផង ដែរ ហើយក្រុមទាំង ១៦ នឹងត្រូវបែងចែកជាពីរប៉ូលដោយផ្អែកលើភូមិសាស្ត្រដោយមួយប៉ូលត្រូវប្រកួតគ្នានៅភាគខាងជើងនៃទីក្រុង Dalian និងប៉ូលផ្សេងទៀតនឹងត្រូវប្រកួតនៅទីក្រុង Suzhou ដែលជាតំបន់ភាគខាងកើតនៃប្រទេសចិន។

រូបតំណាង
រូបតំណាង

ដោយសារទីក្រុង Suzhou មិនមែនជាទីក្រុងកំណើតរបស់ក្រុមបាល់ទាត់ក្នុងលីគ CSL ទេ មានតែក្លិបបាល់ទាត់ Dalian Yifang ដែលបានបញ្ចប់រដូវកាលទី ៩ ក្នុងឆ្នាំ ២០១៩ នឹងក្លាយជាក្រុមតែ មួយគត់ដែលរីករាយនឹងការលេងលើវាលស្មៅមួយនេះ។

លោក Huang បានមានប្រសាសន៍ថា អព្យាក្រឹតភាពនៃកន្លែងប្រកួតគឺយុត្តិធម៌សម្រាប់ក្រុមទាំងអស់៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T