លួចមុខងារមួយនេះ ពីកម្មវិធីតិកតុកមែន តែ Instagram ប្រឹងដុសខាត់វា ដើម្បីអ្នកប្រើប្រាស់របស់ខ្លួន

//s5.kh1.co/fb/fbc19105f67ceb7e5085cc753e89ed0badb1e3b5.jpg
បច្ចេកវិទ្យា

 ២៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុខងារនេះបានទម្លាក់ឲ្យប្រើប្រាស់ក្នុងប្រទេសប្រេស៊ីល និងបន្តទៅប្រទេសផ្សេងទៀតដូចជា បារាំងនិងអាល្លឺម៉ង់។

បរទេស៖ កម្មវិធី Instagram បានធ្វើឲ្យមុខងារ Reels ដែលចម្លងពី TikTok មានលក្ខណៈងាយស្រួលក្នុងការស្វែងរកជាងមុន។ វាកំពុងតែផ្លាស់ប្ដូរមុខងារនេះឲ្យមាននៅលើ Profile និងនៅលើផ្នែក Explore ដែលអនុញ្ញាតឲ្យសាធារណៈជន មានភាពងាយស្រួលក្នុងការស្វែងរកវីដេអូ ដែលជាឈុតខ្លីៗរយៈពេល១៥វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុខងារនេះបានទម្លាក់ឲ្យប្រើប្រាស់ក្នុងប្រទេសប្រេស៊ីល និងបន្តទៅប្រទេសផ្សេងទៀតដូចជា បារាំងនិងអាល្លឺម៉ង់។ ទោះជាយ៉ាងណា មុខងារ Reels នៅមិនទាន់ឈានដល់ចំណុច ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការពេញចិត្ត ដូចជានៅលើ TikTok នោះទេ ប៉ុន្តែកម្មវិធី Instagram កំពុងតែកែប្រែលក្ខណៈទាំងនេះ ឲ្យមានភាពប្រសើរជាងមុន។

មុខងារ Reels នៅកម្មវិធី Instagram
មុខងារ Reels នៅកម្មវិធី Instagram

មុខងារ Reels នៅមិនទាន់លេចវត្តមាន នៅសហរដ្ឋអាមេរិក ឬប្រទេសផ្សេងៗទៀតនៅឡើយទេ ប៉ុន្តែគេនឹងរំពឹងថា វត្តមានកាន់តែច្រើនជាងមុនរបស់វា អាចនឹងជួយឲ្យមានការផ្ដល់បទពិសោធន៍បន្ថែម ដល់អ្នកប្រើប្រាស់។

កម្មវិធី Instagram កំពុងតែយកចិត្តទុកដាក់ លើមុខងារមួយនេះ មុននឹងដាក់ប្រើប្រាស់ឲ្យកាន់តែទូលំទូលាយ។ ថ្វីត្បិតតែវាយកលំនាំតាមកម្មវិធី TikTok មុខងារងារ Reels របស់ Instagram នៅតែមានលក្ខណៈពិសេស ដែលនឹងសាកសមជាមួយផ្ទៃ Interface របស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T