រកមូលហេតុឃើញហើយ! យន្ដហោះធ្លាក់នៅប៉ាគីស្ថាន ស្លាប់មនុស្សជិត១០០នាក់កាលពីខែមុន គឺដោយសារពីឡុតរវល់និយាយគ្នារឿង...

//s5.kh1.co/99/99347f0e2dc5347996b7680977f1f6617bee9f6d.jpg
សង្គម

 ២៥-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យន្ដហោះប្រភេទ Airbus A320 មួយគ្រឿង បានធ្លាក់ក្នុងតំបន់ទីប្រជុំជននៃទីក្រុងការ៉ាជី បណ្ដាលឲ្យអ្នកដំណើរចំនួន៩៧នាក់ស្លាប់ និង២នាក់នៅមានជីវិត ហើយផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងត្រូវខូចខាតយ៉ាងដំណំ។

ប៉ាគីស្ថាន៖ កាលពីថ្ងៃសុក្រ ទី២២ ខែឧសភាកន្លងទៅ មានយន្ដហោះប្រភេទ Airbus A320 មួយគ្រឿង បានធ្លាក់ក្នុងតំបន់ទីប្រជុំជននៃទីក្រុងការ៉ាជី បណ្ដាលឲ្យអ្នកដំណើរចំនួន៩៧នាក់ស្លាប់ និងនាក់នៅមានជីវិត ហើយផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងត្រូវខូចខាតយ៉ាងដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះរបាយការណ៍ស៊ើបអង្កេតដំបូងបានបង្ហាញថា មូលហេតុដែលបណ្ដាលឲ្យយន្ដហោះនោះធ្លាក់គឺដោយសារ អ្នកបើកយន្ដហោះរវល់ជជែកគ្នាអំពីជំងឺកូវីដ-១៩ ហើយមិនបានយកចិត្ដទុកដាក់ខណៈយន្ដហោះរៀបនឹងចុះចតទៅហើយ។

ទន្ទឹមនឹងនេះ ក្រុមស៊ើបអង្កេតប៉ាគីស្ថាន រួមទាំងមន្ដ្រីដែលមកពីឧស្សាហកម្មអាកាសចរណ៍របស់រដ្ឋាភិបាលបារាំង បានធ្វើការវិភាគទិន្នន័យ​ និងឧបករណ៍ថតសំឡេង ហើយរកឃើញថា ការធ្លាក់នោះពិតជាកំហុសរបស់មនុស្សពិតមែន។ ខណៈអ្នកតំណាងមកពីក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះ និងម៉ាស៊ីន Safran ក៏បានគាំទ្ររបាយការណ៍នេះដែរ។ ប៉ុន្ដែពាក់ព័ន្ធនឹងខឹ្លមសារជាក់លាក់ចំពោះកិច្ចសន្ទនានោះ គេមិនបានបញ្ជាក់ក្នុងរបាយការណ៍ឡើយ។

គួររម្លឹកថា ឧបទ្ទេវហេតុខាងលើនេះ បានកើតឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសប៉ាគីស្ថានចាប់ផ្ដើមជើងហោះហើរឡើងវិញ ក្រោយពីការរាតត្បាតពីជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ទាញ​មនុស្ស​ចេញពី​គំនរ​យន្តហោះ​ដែល​បាក់បែក
ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ទាញ​មនុស្ស​ចេញពី​គំនរ​យន្តហោះ​ដែល​បាក់បែក
បំណែកយន្តហោះសេស.សល់របស់ យន្តហោះ​ Airbus​ A​320
បំណែកយន្តហោះសេស.សល់របស់ យន្តហោះ​ Airbus​ A​320
បំណែកយន្តហោះសេស.សល់របស់ យន្តហោះ​ Airbus​ A​320
បំណែកយន្តហោះសេស.សល់របស់ យន្តហោះ​ Airbus​ A​320
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T