ស្ទើរមិនចង់ជឿថា ឪពុក ឱក សុគន្ធកញ្ញា និយាយពាក្យបែបនេះទៅកាន់នាង

//s5.kh1.co/a5/a5fad8691bae825fb7f556a9e50d46ae378225a3.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅសុខៗ ស្រាប់តែ ឪពុក តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហោះសារបែបនេះទៅកាន់នាង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហួសចិត្តគ្រប់គ្នា។

ភ្នំពេញ៖ នាពេលនេះ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ក្រោយរៀបការបង្កើតបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់។ ជាពិសេស មានស្វាមីដែលចេះយល់ចិត្ត ថ្នាក់ថ្នមផ្ដល់ក្ដីស្រលាញ់ចំពោះនាង និងកូនគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទស្សនិកជនបានដឹងហើយថា តារាចម្រៀងស្រីរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈខ្លាំង។ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានប្រជាប្រិយភាព និង ការគាំទ្រខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានតែម្ដង។ មិនថាជោគជ័យលើវិស័យសិល្បៈនោះទេ បើងាកទៅមើលជីវិតគ្រួសារក៏អាចនិយាយបានថា កាន់តែជោគជ័យ ដោយអ្នកនាង ឱក សុគ្ធកញ្ញា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមយ៉ាងមានសុភមង្គល ជាមួយស្វាមី និង កូនប្រុសគួរឲ្យច្រណែន។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យហ្វេនៗ និង អ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាឆ្ងល់ថារឿងនេះពិតឬ​ក៏យ៉ាងណា ក្រោយ ឪពុក  អ្នកនាង ឱក សុគ្ធកញ្ញា បានបង្ហោះសារខ្លីមួយនិយាយទៅកាន់នាង ថា៖

ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ។

សម្ដី ឪពុក ឱក សុគន្ធកញ្ញា

 ទោះបីជាយ៉ាងណា នៅក្នុងរឿងមួយនេះ យើងក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ វាថាកើតឡើងមកពីមូលហេតុអ្វីនោះដែរ។ តែយើងក៏សង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងអស់គួរគិតពីពិចារណាតាមការគួរលើសម្ដី ឪពុក នាងដែលនិយាយបែបនេះទៅកាន់កូនស្រីខំតស៊ូពីចំណុចតូចសូន្យ រហូតដល់ក្លាយខ្លួនជាតារាប្រចាំប្រទេសបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
  អ្នកនាង ឱក សុគ្ធកញ្ញា
រូបភាព និង​សារ ឪពុក 

អ្នកនាង ឱក សុគ្ធកញ្ញា បង្ហោះ
រូបភាព និង​សារ ឪពុក  អ្នកនាង ឱក សុគ្ធកញ្ញា បង្ហោះ
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T