ភ្នំពេញ៖ កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១២ នេះ មានសកម្មភាពប្លន់មួយបានកើតឡើង នៅតាមផ្លូវ លេខ៤២៦ ទល់មុខផ្ទះលេខ ៤០Bo សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលក្រុមចោរបានប្រើស្ទីលថ្មី ដោយស្លៀកពាក់ ជាសិស្សសាលា មានកាបូបស្ពាយពាក់ឈៀង ដែលតាមពិតទៅ គឺសម្រាប់ដាក់កាំភ្លើង។

យោងតាម សេចក្តីរាយការណ៍ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា លោកស្រី សំរិទ្ធ សុខគីម អាយុ៣២ ជាខ្មែរអាណិកជននៅ សហ រដ្ឋអាមេរិក ហើយមកលេងស្រុកខ្មែរ ស្នាក់នៅ ផ្ទះលេខ ២២អា ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន ក្រុមចោរ មានគ្នាពីរនាក់ បានដកកាំភ្លើងចេញពីកាបូប ប្លន់យក ទូរសព្ទអាយហ្វូន និងខ្សែក ។

ជនរងគ្រោះដែល បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល បានប្រាប់ដើមអម្ពិលថា លោកស្រីត្រូវបានក្រុមចោរ ពីរនាក់ ជឹះម៉ូតូ ម៉ាក់សេ ១២៥ មួយគ្រឿង ស្លៀកពាក់ជាសិស្សសាលា បានដកកាំភ្លើងចេញពីកាបូប ចំនួនពីរដើម ភ្ជង់និងប្លន់យក ទូរសព្ទអាយ ហ្វូន និងខ្សែក មួយខ្សែ ។

ជនរងគ្រោះរូបនេះបានបន្តថា សកម្មភាពប្លន់នេះបានកើតឡើង បន្ទាប់ពីលោកស្រី បានជឹះ រថយន្ត មួយគ្រឿង ចេញពីផ្ទះ សំដៅទៅលេងផ្ទះបងប្អូន នៅកន្លែងកើតហេតុ ពេលនោះស្រាប់តែ ចុះពីលើរថយន្ត ដើរចូលផ្ទះបងប្អូន ក៏ត្រូវ ក្រុមចោរ ចុះពីលើម៉ូតូ ដកកាំភ្លើង ភ្ជង់ និងប្លន់តែម្តង។ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាភ័យខ្លាច អំពើប្លន់ណាស់នៅរយៈពេលចុងក្រោយនេះ៕

ដកស្រង់ចេញពី គេហទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]