អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

//s5.kh1.co/3c/3ce87f94eec4f8da4ec56c1f647c8d3d6fd0846c.jpg
យល់ដឹង

 ២៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិត​ប្រសិន​បើ​បុគ្គល​មួយ​រូប​នោះ ​គឺពិត​ជា​អ្នក​មាន​ពិត​ប្រាកដមែន​គេ មិន​ដែល​ទៅ​ចង់​បង្ហាញ​ថា​ខ្លួន​គេជា​អ្នក​មាន​នោះទេ ព្រោះ​អ្នក​ដទៃ​គេប្រាកដ​ជា​ដឹង​ដោយ​ខ្លួន​ឯង។

យល់​ដឹង៖ មនុស្ស​ម្នាក់​ៗ​ មាន​ភ័ព្វព្រេ​ង​វាសនាកើត​មក​ខុស​ៗគ្នា​ អ្នក​ខ្លះ​កើត​មក​ភ្លាម​ក៏​នៅលើ គំនរទ្រព្យសម្បត្តិ ហើយ​អ្នក​ខ្លះ​ទៀត​កើត​មក ​ជា​កូន​អ្នកក្រីក្រ​រក​​ខ្វះមុខ​ខ្វះក្រោយ បាយ​ព្រឹក​ជា​បាយ​ល្ងាច ​ពេល​ខ្លះ​ត្រូវ​ទ្រាំ​ដេក​អត់ ​ទាំង​ពោះ​កំពុង​តែ​កូរទៀត​ក៏មាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

តែ​វាសនា​មិន​បិទ​ផ្លូវ ​របស់​មនុស្សដែល​ខំប្រឹងតស៊ូ​នោះទេ ខ្វះ​អី​អ្នកដែល​ជោគ​ជ័យ​ ​ ទ្រព្យសម្បត្តិចាយ​មិន​អស់​ មាន​ដើម​កំណើត​​ចេញ​ពី ​គ្រួសារ​ក្រីក្រលំបាកនោះ។ តែ​ក្នុ​ងនោះ ​អ្នក​ក៏​ត្រូវ​តែ​ដឹង​ផង​ដែរថា​ តើ​​អ្នក​ដែល​មាន​ពិ​ត​ប្រាកដ និង​អ្នក​មាន​តែ​តាម​បណ្តាញ​សង្គម ​គឺមានភាព​ខុស​ប្លែក​គ្នា​បែបណា?

ចង់​ដឹង​សូម​ទៅ​តាម​ដាន​ទាំងអស់​គ្នា៖

១៖ អ្នក​មាន​ពិត

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អ្នក​ដែល​គេ​មាន​ពិត​ គឺគេ​មិន​ដែល​គិត​ថា ​ខ្លួន​គេ​មាន​នោះទេ។ ពោល​គឺ​គេ​មិន​ចេះ​ទៅ​ដើរ​និយាយ ​អួត​ថា​ខ្លួន​ជា​អ្នកមាន ចំណាយ​ពេលអត់​ប្រយោជន៍​ ទៅលើ​ការ​​​​បង្ហោះ​របស់​​ទ្រព្យ លើ​បណ្តាញ​សង្គម ​បង្អួត​ភ្នែក​អ្នកដទៃ។ ​គេក៏មិនមានទម្លាប់ ​ពាក់​សំញ៉ែង​របស់​ទ្រព្យ​ ប៉ុនកដៃកជើង ទៅណាមកណា​​គ្រប់​ពេល ​​ខ្លាចគេ​មិន​ដឹង​ថា ​ខ្លួន​ជា​អ្នកមាន​នោះទេ។ ព្រោះ​ថា​អ្នក​មាន​ពិត​គឺ ​មិន​មែន​សំដៅ​តែ​ទៅលើ ​របស់​​ទ្រព្យតែ​​មួយ​មុខ​នោះទេ តែ​គឺភាពមានបាន​ ប្រកប​ដោយ​បញ្ញា ចេះ​គិត​ដឹង​ខុសត្រូវ​ អ្វី​ដែល​គួរ​ធ្វើ​និង​អ្វី​ដែល​មិន​គួរ​ធ្វើ​។ ឧទាហរណ៍​ដូចជា​៖ Bill Gates Mark Zuckerberg  Jack Ma ជាមហាសេដ្ឋី ​ដែល​មាន​លុយ​វាល់លាន លំដាបពិភពលោក តែ​មើល​ពី​របៀប​រស់​នៅគឺ​​ សាមញ្ញខ្លាំង​បំផុត ខោអាវពាក់​ដដែល​ៗ​ គ្មាន​អង្គរក្សការ​ពារ​ឆ្វេងស្តាំ បរិច្ចាគ​ថវិការជួយ​ដល់​ប្រជាជន ​និង​ប្រទេស​ក្រីក្រ ក៏មិន​ផ្អើលអ្នកកាសែត ​ទៅ​ចុះផ្សាយ​ដែរ។

២៖ អ្នកមាន​លើបណ្តាញ​សង្គម​

រូបតំណាង
រូបតំណាង

គ្មាន​អ្វី​ដែល​ចម្លែកនោះទេ អ្នក​ដែលគេ​មាន​ពិត​ គេ​មិន​ទៅ​គិត​ចង់​អួត ​ចង់​ចាញ់ឈ្នះ​គ្នា នៅលើ​បណ្តាញ​សង្គមនោះទេ។ តែ​គឺមាន​តែ​អ្នក​អត់​​នោះទេ ​ដែលខំ​ព្យាយាម​សំញ៉ែង​ថតបង្ហោះ បង្ហាញ​អ្នក​ដទៃ​ថា​ខ្លួន​ជា​អ្នក​មាន។​​ ដូចពាក្យ​ថា«​បុគ្គល​ណាដែល​កាន់​តែ ​អួត​ថា​ខ្លួន​ជាមនុស្ស​ឆ្លាត បុគ្គលនោះ​ក៏​កាន់តែ​ល្ងង់​ផងដែរ»។ ព្រោះ​ថា​សេចក្តី​ថ្លៃថ្នូរ របស់​មនុស្ស​មិនមែន​ អាស្រ័យលើ​គ្រឿង​អលង្ការ ខាង​​ក្រៅ​ខ្លួន​ទាំងអស់​នោះ តែមួយ​មុខ​ទេ។ 

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ​ ​ចំណុច​រៀប​រាប់​ខាងលើ​ គឺគ្រាន់តែ​ជា​រឿង​រ៉ាវ ដែល​កើត​ឡើង​ហើយ​ ឆ្លុះបញ្ចាំង​ពីតថភាព​ នៃ​​សង្គម​របស់​យើង ​នា​ពេលបច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ។ ម្យ៉ាង​ការ​ដែលថត​បង្ហោះ​បង្អួត ពី​របស់​ទ្រព្យ​លើ​បណ្តាញ​សង្គមនេះ ​គឺ​មិន​មាន​ជា​ផល​ប្រយោជន៍​អី្វ ក្រៅពី​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និងគ្រួ​សារតែប៉ុណ្ណោះ។ ដូច្នេះការរស់នៅបែបសាមញ្ញ ធម្មតា មិនសូវបង្ហាញ ទើបជាការរស់នៅ ប្រកបទៅដោយក្តីសុខ និងមានសុភមង្គលពិត៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T