បុរសម្នាក់សុខចិត្តជិះកង់បណ្តើរឆ្កែអស់រយៈពេល ៤០ថ្ងៃ ដោយសារមូល​ហេតុ​នេះ​

//s5.kh1.co/cf/cfda45a868bda789449cd52aaf5b22a111fce378.jpg
សង្គម

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកផ្សងព្រេងជនជាតិអាហ្សង់ទីនម្នាក់បានជាប់នៅក្នុងប្រទេសពេរូ ដោយសារតែជំងឺកូវីដ ១៩។ បុរសម្នាក់នោះបាននិយាយថា គាត់ចង់ទៅផ្ទះ ប៉ុន្តែឆ្កែដែលគាត់ចិញ្ចឹមមិនអាចធ្វើដំណើរទៅជាមួយគាត់បានទេ។

ពេរូ៖ អ្នកផ្សងព្រេងជនជាតិអាហ្សង់ទីនម្នាក់បានជាប់នៅក្នុងប្រទេសពេរូ ដោយសារតែជំងឺកូវីដ ១៩។ បុរសម្នាក់នេះបាននិយាយថា គាត់ចង់ទៅផ្ទះ ប៉ុន្តែគាត់មិនអាចធ្វើដំណើរទៅចោលសត្វឆ្កែពីរក្បាលដែលគាត់ចិញ្ចឹមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michael Graef មានអាយុ ៣៣ ឆ្នាំ បានប្រាប់ AFP ថា "យើងកំពុងរង់ចាំនៅលីម៉ា សម្រាប់ជើងហោះហើរដែលអាចឱ្យសត្វដែលខ្ញុំចិញ្ចឹម ហោះហើរទៅកាន់អាហ្សង់ទីនជាមួយខ្ញុំបាន"។ ហើយបន្ទាប់មក Graef ក៏បានដើរ និងជិះកង់ឆ្លងកាត់ប្រទេសពេរូអស់រយៈពេល ៤០ ថ្ងៃ ទើបលោកទៅដល់លីម៉ា ហើយនៅពេលយប់គាត់ក៏បាននៅក្នុងតង់ជាមួយសត្វចិញ្ចឹមរបស់គាត់ ដែលនៅជិតស្ថានទូតអាហ្សង់ទីន។ 

បើតាមសម្តីរបស់លោក Graef បាននិយាយថា ពួកគេកំពុងប្រាប់ខ្ញុំថា គ្មានជើងហោះហើរទេ ហើយសត្វចិញ្ចឹមក៏មិនអាចហោះហើរបានដែរ។

 Graef និងឆ្កែពីរក្បាលដែលលោករើសយកមកចិញ្ចឹម
 Graef និងឆ្កែពីរក្បាលដែលលោករើសយកមកចិញ្ចឹម

ហើយ Graef បាននិយាយបន្តថា គាត់បានធ្វើដំណើរឆ្លងកាត់អាមេរិកខាងត្បូងមុនពេលជំងឺកូវីដ១៩ រាតត្បាតបានចាប់ផ្តើម។ នៅតាមផ្លូវរគាត់ឆ្លងកាត់កូឡុំប៊ី និងអេក្វាឌ័រ គាត់ក៏បានរើសឆ្កែពីរក្បាលដែលមានឈ្មោះថា "Chamo" និង "Nilo"។ ហើយលោកក៏បានបន្ថែមថា “ពួកគេមិនបានបោះបង់ចោលខ្ញុំទេ ដូច្នេះខ្ញុំក៏មិនអាចបោះបង់ចោលពួកគេដែរ។ ខ្ញុំនឹងយកសត្វចិញ្ចឹមរបស់ខ្ញុំហោះហើរឬដើរទៅជាមួយខ្ញុំ ហើយខ្ញុំនឹងនៅជាមួយសត្វចិញ្ចឹមរបស់ខ្ញុំ”។

យ៉ាងណាមិញ គាត់បាននិយាយទៀតថា ខ្ញុំបានទិញ "Chamo" ពីប្រទេសវេណេស៊ុយអេឡានៅពេលគាត់ដើរកាត់ប្រទេសកូឡុំប៊ី ហើយបានទិញ " Nilo​" នៅអេក្វាឌ័រ។ អ៊ីចឹងហើយ ដាច់ខាតខ្ញុំត្រូវឆ្លងកាត់ជាមួយពួកគេ ហើយនឹងស្វែងរកអាហារឱ្យពួកគេ។ វាពិបាក តែគ្រប់ពេលវេលាពួកគេមិនដែលបោះបង់ខ្ញុំចោល សូម្បីតែគ្មានអាហារក៏ដោយ។ 

គួរបញ្ជាក់ផងដែរថា ប្រទេសពេរូគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅអាមេរិកឡាទីន បន្ទាប់ពីប្រទេសប្រេស៊ីលដែលមានករណីឆ្លងជាង ២៦០.០០០ ករណី និងអ្នកស្លាប់ច្រើនជាង ៨៤០០ នាក់ ដែលបានស្លាប់ដោយសារជំងឺ COVID-១៩នេះ ៕

Math Angkea
ម៉ាត់ អង្គារ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T