ឥណ្ឌា​បញ្ជូនយន្តហោះចម្បាំង ទៅក្រឡឹង​តាមតំបន់ព្រំដែនជម្លោះជាមួយចិន (មានវីដេអូ)

//s5.kh1.co/7e/7e63f5ce4189a7572031d0ca06c2f99172e30dd1.jpg
សង្គម

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​យន្តហោះចម្បាំងរបស់ឥណ្ឌា បានហោះល្បាតតាមជួរភ្នំហិមាល័យ

ញូដេលី៖ ប្រទេសឥណ្ឌាបានបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួន ទៅ​ហោះក្រឡឹងមើលនៅតាមតំបន់​ជួរភ្នំ​ហិមាល័យ ​​ខណៈប្រទេសចិនបាន​ចោទប្រកាន់ឥណ្ឌាជាថ្មី ​ថា​ជាអ្នកបង្កឱ្យមានការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន កាលពីដើមខែនេះ ​ដែលបណ្តាលឱ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានឥណ្ឌាដើរល្បាតនៅតាមជើងភ្នំ
ទាហានឥណ្ឌាដើរល្បាតនៅតាមជើងភ្នំ

យន្ដហោះចម្បាំងឥណ្ឌា ​តែងហោះល្បាតនៅរៀងរាល់ថ្ងៃពុធ ដោយ​ចេញពីមូលដ្ឋានយោធាមួយនៅតំបន់​ទីប្រជុំជន​ Leh ដែលជាតំបន់សំខាន់របស់ឥណ្ឌា ​ហើយ​ឆ្ពោះទៅកាន់ព្រំដែនតំបន់ភ្នំចម្ងាយជាង ២៤០ គីឡូម៉ែត្រ។

យន្តហោះចម្បាំងឥណ្ឌា បានហោះល្បាតតំបន់ព្រំដែន
យន្តហោះចម្បាំងឥណ្ឌា បានហោះល្បាតតំបន់ព្រំដែន

​លោក Tashi Chhepal ដែលជាមេបញ្ជាការកងទ័ពឥណ្ឌាចូលនិវត្តន៍ម្នាក់ ​ធ្លាប់បម្រើការ​ក្នុងមូលដ្ឋានទ័ព​​នៅតំបន់ខាងលើ បាននិយាយថា៖

ការប្រមូលផ្តុំកងកម្លាំងទ័ពរបស់ទាហាឥណ្ឌានៅតំបន់នេះ គឺមិនធ្លាប់មានពីមុនមកទេ។ ហើយនៅពេលនេះ យើងនឹងមានកងកម្លាំងគ្រប់គ្រាន់ ដើម្បីការពារទឹកដី​ដែលយើងកំពុង​គ្រប់គ្រង។

Tashi Chhepal
ទាហានចិន និង ឥណ្ឌា បានប្រយុទ្ធគ្នាដោយដៃ ដំបង ​រួមទាំង ការកប់ដុំថ្ម
ទាហានចិន និង ឥណ្ឌា បានប្រយុទ្ធគ្នាដោយដៃ ដំបង ​រួមទាំង ការកប់ដុំថ្ម

គួរជម្រាបផងដែរថា ការប៉ះទង្គិចមួយរវាងកងទ័ពឥណ្ឌា​និង​ចិន គឺបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា នៅជ្រលងភ្នំ Galwan ​​ដោយក្នុងនោះទាហាន​ទាំងសងខាង ត្រូវ​ស្លាប់និងរងរបួសជាច្រើននាក់។ ប៉ុន្តែបើទោះបីជាយ៉ាងណា​ក៏ដោយ ​ភាគីខាងចិន បាន​លើកឡើងថា ការប្រយុទ្ធគ្នាកាលពីយប់ថ្ងៃច័ន្ទនោះ គឺ​បណ្តាលមកពីភាគីឥណ្ឌាចូលលុកលុយតំបន់ ដែលប្រទេសចិនកំពុងកាន់កាប់ ខណៈឥណ្ឌាបានអះអាងថា ទាហានចិនបានចូលឈ្លានពានទឹកដីរបស់ខ្លួន នៅតំបន់ភាគខាងលិចជួរភ្នំហិម៉ាល័យ ក៏ដូចជាតំបន់មួយចំនួនទៀត៕

ឥណ្ឌាបានបន្ថែម រថយន្តយោធា និងកាំភ្លើងធំ ដើម្បីការពារដែនដីរបស់ខ្លួន
ឥណ្ឌាបានបន្ថែម រថយន្តយោធា និងកាំភ្លើងធំ ដើម្បីការពារដែនដីរបស់ខ្លួន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T