ស្លុតចិត្ត ពេលឃើញមុខអាយដល ចាប់តាំងពីពរពោះ! មានរូបខ្លះជាងហ្នឹងទៀត

//s5.kh1.co/b4/b4a2b9a69009b9d0138c97c1b564141595a99d09.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ពីមុន កាលមិនទាន់មានកូន ធ្លាប់តែមានមុខមាត់ស្រស់ស្អាតផូផង់ តែដល់ពេល នេះពរពោះបានប៉ុន្មានខែសោះ ស្រាប់តែផ្ទៃមុខរបស់ Mai sukhon ប្រែជាឡើងមុនពេញមុខបែបនេះទៅវិញ។

ថៃ៖ តារាសម្តែងស្រី Maisukhon ដែលប្រិយមិត្តប្រហែលជាបានស្គាល់ នាងតាមរយៈរឿងភាគជាច្រើន​ ដែលនាងតែងដើរជាតួឆ្នាស់ ចិត្តអាក្រក់ បានយ៉ាងសាកសម ពិសេសនាងថែមទាំងមានរូបសម្រស់ស្អាត ស៊ិចស៊ីខ្លាំងមិនណយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន តារាស្រីរូបនេះក៏បានបញ្ចប់ភាពនៅលីវក្នុងវ័យ ៣៧ឆ្នាំ ដោយរៀបការជាមួយតារាប្រុស គឺ Dj Ton ដោយប្រារព្ធធ្វើយ៉ាងអធិកអធមទៀតផង។

ទន្ទឹមនឹងនេះ បន្ទាប់ពីរៀបការនឹងគ្នា រយៈពេលមួយឆ្នាំមក ពេលនេះ តារាមួយគូនេះ ក៏បានមានកូនក្នុងផ្ទៃទុកជាចំណងដៃ និងបំពេញសុភមង្គលក្នុងគ្រួសារផងដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បើតាមការសង្កេតមើលទៅរូបសម្រស់របស់តារាស្រីរូបនេះ យើងឃើញថា នាងមានការប្រែប្រួលខ្លាំង ទៅលើផ្ទៃមុខ ដោយចាប់តាំងពីពរពោះកូនដំបូងនេះមក តារារូបនេះ បានប្រាប់ថា​ នាងមានអាការៈចាញ់កូនច្រើន ពិសេសផ្ទៃមុននាង ថែមទាំងឡើងមុន និងស្នាមក្រហមពាសពេញមុខ មើលទៅប្រែជាលែងស្អាតដូចកាលពីមុនទៀតហើយ។

តែទោះជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែហ៊ានបើកចំហចំពោះសម្រស់របស់ខ្លួនជាសាធារណៈ ដោយមិនខ្វល់អ្វីទាំងអស់ ព្រោះថាយ៉ាងណាៗ នាងនៅតែមានអ្នកគាំទ្រជាច្រើននៅចាំផ្ដល់កម្លាំងចិត្ត ក៏ដូចជាសម្ដែងការអបអរសាទរ និង រង់ចាំដំណឹងនៃការសម្រាលកូនរបស់នាងឆាប់ៗផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Maisukhon
Maisukhon
Maisukhon
Maisukhon
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Maisukhon អំឡុងពេលមានផ្ទៃពោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T