Bang Si Hyuk បង្ហាញពីលក្ខណៈសម្បត្តិទាំង ៣យ៉ាង ដែលលោកត្រូវការ ដើម្បីបង្កើតក្រុមចម្រៀងថ្មី!

//s5.kh1.co/7b/7bdce145ed18b7123239ef690cb8c0f4dd7b4e48.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទស្សនៈរបស់ស្ថាបនិក អ្នកបង្កើតក្រុមចម្រៀង BTS ដ៏ល្បីលំដាប់ពិភពលោក ត្រូវបានមនុស្សជាច្រើន ជឿជាក់ថា នោះជាគំនិតមួយដ៏អស្ចារ្យមួយ ដើម្បីបង្កើតក្រុមចម្រៀង ដ៏មានសក្តានុពលមួយ នៅក្នុងពេលអនាគត។

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការរង់ចាំ អស់រយៈពេលជាយូរ ពេលនេះផលិតករល្បីឈ្មោះ និងជា CEO ផលិតកម្ម BigHit លោក Bang Si Hyuk បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញកម្មវិធីប្រកួតប្រជែងដ៏ធំមួយ ដើម្បីស្វែងរកបេក្ខភាពដ៏សាកសម ចូលមកធ្វើជាសមាជិកក្រុម I-LAND ជាមួយនឹង Mnet

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះត្រូវបានគេនិយាយថា ជាកន្លែងស្វែងរក ក្រុមចម្រៀងបុរសជំនាន់ថ្មី ដែលនឹងក្លាយជា BTS ទី២ នៅក្នុងវិស័យ Kpop ពោលគឺ នឹងក្លាយជាក្រុមចម្រៀង ដែលត្រូវបានគេទទួលស្គាល់ ទាំងទេពកោសល្យ និងអត្តចរិតថ្លៃថ្នូរ អាចមានភាពល្បីល្បាញបានយូរ ពិសេសគឺមានឥទ្ធពលវិជ្ជមាន ដូចជា BTS

ក្នុងនោះដែរ បេក្ខភាពកម្មវិធី I-LAND ទាំង ២៣នាក់ ក៏ត្រូវបានបង្ហាញខ្លួន ជាផ្លូវការនៅក្នុងកម្មវិធីនេះ ដើម្បីទទួលការហ្វឹកហាត់ ពីសំណាក់សិល្បកររៀមច្បង រួមតារាចម្រៀងលំដាប់ជួរមុខ Rain និង Zico

មនុស្សជាច្រើន កំពុងងឿងឆ្ងល់ថា តើកម្មវិធីនេះ នឹងផ្តល់អ្វីខ្លះដល់បេក្ខភាពទាំងអស់ ដើម្បីក្លាយជាសមាជិកចុងក្រោយនៃ I-LAND?

នៅក្នុងសន្និសីទសារព័ត៌មាន តាមអ៊ីនធើណែត Bang Si Hyuk បានបង្ហាញពីរបៀបដែលលោក នឹងដឹកនាំកម្មវិធី រួមទាំងការវិនិច្ឆ័យទៅលើសមាជិកនីមួយៗ។ លោកបានបង្ហើបដែរថា ស្តង់ដារក្នុងការបង្កើត BTS ឡើងមក នឹងមិនទាក់ទងនឹងស្ដង់ដារបង្កើតក្រុមថ្មីឡើយ ព្រោះការរំពឹងទុក និងជំនាញរបស់សិល្បករ ក្នុងវិស័យ Kpop បានផ្លាស់ប្តូរយ៉ាងខ្លាំង បើគិតមកដល់បច្ចុប្បន្ននេះ។

ហើយលោកក៏បានបង្ហាញអារម្មណ៍រំភើប ក្នុងការចូលរួមជួយបង្កើត តារាជំនាន់ក្រោយ ដែលនឹងល្បីល្បាញលំដាប់ពិភពលោក ក្នុងពេលអនាគត។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រូបភាពរបស់សិល្បករ Kpop ដែលសាធារណជនបានឃើញ ហាក់មានការផ្លាស់ប្តូរខ្លាំង ឈានដល់កម្រិតខ្ពស់ គួរឲ្យកត់សម្គាល់។ នោះបានន័យថា សាធារណជន មានការរំពឹងខ្ពស់ ទៅលើតារា Kpop ច្រើនជាងមុន។

លោកបានបញ្ជាក់ថា ដោយសារបេក្ខភាពទាំងអស់ នៅជា Trainee ដូច្នេះពួកគេមិនត្រឹមតែអាច បង្ហាញខ្លួននាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេនៅមានឪកាស បង្ហាញខ្លួននាពេលអនាគតផងដែរ។

Bang Si Hyuk បានអះអាងថា ជំនួសឲ្យការក្រឡេកមើល ពីរបៀបដែលបេក្ខភាពបានដាក់ពាក្យចូលរួម ឥឡូវនេះ លោកចង់ស្វែងរកទេពកោសល្យ និងសក្តានុពល ដ៏អាថ៌កំបាំងរបស់ពួកគេច្រើនជាង។ លោកក៏បាននិយាយលម្អិត បន្ថែមទៀតអំពី លក្ខណៈសម្បត្តិទាំង ៣យ៉ាង ដែលលោកត្រូវការ ដើម្បីបង្កើតក្រុមចម្រៀងថ្មី ដោយលោកបានបែងចែកជា ៣ធំៗគឺ ការធ្វើការជាក្រុម ភាពរឹងប៉ឹង និងសក្តានុពល នាពេលអនាគត

សក្តានុពលជាលក្ខណៈបុគ្គល ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែលោកក៏នឹងពិនិត្យមើលថា តើពួកគេចូលរួមចំណែក ក្នុងសកម្មភាពក្រុមយ៉ាងដូចម្តេចខ្លះ?

វាចាំបាច់ក្នុងការបំពេញបេសកកម្មមួយ ឲ្យបានល្អ ប៉ុន្តែលោកនឹងធ្វើការវិនិច្ឆ័យថា តើពួកគេអាចធ្វើសកម្មភាព ដោយខ្លួនឯង ដោយគ្មានការណែនាំពីអ្នកដទៃបានយ៉ាងដូចម្តេច? តើពួកគេអាចទទួលខុសត្រូវ លើខ្លួនឯងបានឬទេ?

គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពទាំង ២៣នាក់ មានតែ ១២នាក់ប៉ុណ្ណោះ ដែលអាចបង្ហាញខ្លួនជា សមាជិកចុងក្រោយនៃក្រុម I-LAND

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីនៅមិនទាន់បង្ហាញ ផែនការអ្វីសម្រាប់ការផ្សព្វផ្សាយដំបូង របស់ពួកគេឡើយ។

សូមប្រិយមិត្តរង់ចាំតាមដានទស្សនា កម្មវិធី I-LAND ដែលនឹងចាប់ផ្តើម ចាក់ផ្សាយនៅថ្ងៃទី ២៦ ខែមិថុនានេះ តាមរយៈ Mnet

បេក្ខភាព កម្មវិធី I-LAND
បេក្ខភាព កម្មវិធី I-LAND
កម្មវិធី I-LAND
កម្មវិធី I-LAND
Bang Si Hyuk
Bang Si Hyuk
Bang Si Hyuk Rain Zico nigបេក្ខភាព កម្មវិធី I-LAND
Bang Si Hyuk Rain Zico nigបេក្ខភាព កម្មវិធី I-LAND
Bang Si Hyuk
Bang Si Hyuk
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T