អតីតតារាក្ដៅសាច់ Mia Khalifa ស្ដាយក្រោយ បន្ទាប់ពីជ្រុលខ្លួនចូលឧស្សាហកម្មភាគយន្ដ១៨+ ដែលធ្វើឲ្យនាងជួបបញ្ហាទាំងនេះ…

//s5.kh1.co/c3/c337ce1369da8144f268a8bbc16a3c12154acd79.jpg
សង្គម

 ២៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នាង Mia Khalifa បានបង្ហាញពីអារម្មណ៍សោកស្ដាយ បន្ទាប់ពីនាងបានជ្រុលខ្លួនចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្ដអាសអាភាស ដែលធ្វើឲ្យនាងជួបប្រទះនូវបញ្ហាជាច្រើនមកទល់សព្វថ្ងៃនេះ។

អាមេរិក៖ អតីតតារាក្ដៅសាច់សញ្ជាតិលីបង់កាត់អាមេរិក គឺនាង Mia Khalifa បច្ចុប្បន្នមានវ័យ២៧ឆ្នាំ ដែលត្រូវបានគេដាស់រហស្សនាមឲ្យថាជា រាជនីតារាក្ដៅសាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ នាង Mia Khalifa បានបង្ហាញពីអារម្មណ៍សោកស្ដាយ បន្ទាប់ពីនាងបានជ្រុលខ្លួនចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្ដអាសអាភាស ដែលធ្វើឲ្យនាងជួបប្រទះនូវបញ្ហាជាច្រើនមកទល់សព្វថ្ងៃនេះ។

នាង Mia Khalifa បានបង្ហោះសារមួយទៅលើគណនីបណ្ដាញសង្គម Twitter របស់នាងផ្ទាល់ ដោយរៀបរាប់ពីបញ្ហាដែលរំខានក្នុងជីវិតដូចជា មានគេគំរាមសម្លាប់ បាត់បង់ក្រុមគ្រួសារ បាត់បង់ភាពជាឯកជន បាត់បង់សិទ្ធនៃរាងកាយ បាត់បង់ភាពថ្លៃថ្នូរ មានបញ្ហាសុខភាពផ្លូវចិត្ត គ្មានឱកាសនឹងបង្ហាញពីអារម្មណ៍ទៅនរណាម្នាក់ យីហោផលិតផលមួយចំនួនតូចប៉ុណ្ណោះដែលសហការជាមួយនាង អាពាហ៍ពិពាហ៍មានភាពលំបាក និងព្រួយបារម្ភពីកូនៗនៅថ្ងៃអនាគតផងដែរ។

នាង Mia Khalifa បានបន្ថែមទៀតថា នាងបានប្រឡូកចូលក្នុងឧស្សាហកម្មភាគយន្ដអាសអាភាស នៅអាយុ២១ឆ្នាំ ដែលចំណាយពេល៣ខែ និងថតខ្សែវីដេអូបានចំនួន១១។ ហើយកាលនោះ នាងរកចំណូលបានត្រឹមតែ១២,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ពីឧស្សាហកម្មភាគយន្ដអាសអាភាសរយៈ៣ខែ។ ហើយវីដេអូអាសអាភាសទាំងនោះរបស់នាង នឹងតាមយាយីឆាកជីវិតរបស់នាង រហូតដល់ថ្ងៃស្លាប់។

ជាចុងក្រោយ នាង Mia Khalifa បានផ្ដាំផ្ញើទៅកាន់ស្ត្រីដទៃទៀតថា គួរតែចៀសវាងពីការប្រឡូកចូលក្នុងឧស្សាហកម្មភាគយន្ដអាសអាភាស ដោយពួកគេអាចនឹងត្រូវក្រុមហ៊ុនកេងប្រវ័ញ្ចប្រាក់ ក៏ដូចជាជួបប្រទះនូវបញ្ហានៃជីវិតដែលនាងបានរៀបរាប់ខាងលើនេះផងដែរ។

យ៉ាងណាមិញ នាង Mia Khalifa រួមទាំងគូស្នេហ៍របស់នាងគឺលោក Robert Sandberg គ្រោងនឹងរៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងខែមិថុនានេះ តែក៏ត្រូវបានលុបចោលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Mia Khalifa
  នាង Mia Khalifa
  នាង Mia Khalifa
  នាង Mia Khalifa
  នាង Mia Khalifa
  នាង Mia Khalifa
  នាង Mia Khalifa និងគូស្នេហ៍
  នាង Mia Khalifa និងគូស្នេហ៍
  នាង Mia Khalifa និងគូស្នេហ៍
  នាង Mia Khalifa និងគូស្នេហ៍
សាររបស់នាង Mia Khalifa
សាររបស់នាង Mia Khalifa
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T