ហ្វូងកណ្តូបជាង៤៥០ពាន់លានក្បាល ត្រូវបានសម្លាប់នៅឆ្នាំនេះ ប៉ុន្តែការបំផ្លិចបំផ្លាញដំណាំដ៏សាហាវបំផុត​គឺ​នៅតែ​កើតមានឡើង

//s5.kh1.co/78/78a852ba1d5c691e71ea065ac9f47d41b3c3ae2f.jpg
សង្គម

 ២៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សត្វកណ្តូបធំៗ បាននិងកំពុងបំផ្លាញដំណាំពាសពេញទ្វីបអាហ្វ្រិក អាស៊ី និងមជ្ឈឹមបូព៌ាក្នុងឆ្នាំនេះ

បរទេស៖ សត្វកណ្តូបដ៏ច្រើនសន្ធឹកសន្ធាប់ បាន​នឹងកំពុងបំផ្លាញដំណាំប្រជាកសិករនៅពាសពេញទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈឹមបូព៌ា ចាប់តាំងពីខែមករា ​ដោយក្នុងនោះប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេគឺ ប្រទេសកេនយ៉ា ឥណ្ឌា អេត្យូពី និងប្រទេសសូម៉ាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្វូងកណ្តូបបំផ្លាញដំណាំ
ហ្វូងកណ្តូបបំផ្លាញដំណាំ

យោងតាមទីភ្នាក់ងារសារព័ត៌មាន The New York Times បានឱ្យដឹងថា ​មូលហេតុចម្បងដែលបណ្តាលឱ្យមានការលុកលុយរបស់ពពួក​កណ្តូប​នេះ ​គឺដោយសារការប្រែប្រួល​អាកាសធាតុខ្លាំងក្លាជាបន្តបន្ទាប់​ ដោយ​ដំបូងឡើយមានគ្រោះរាំងស្ងួត​ បន្ទាប់មកក៏មានភ្លៀងច្រើន ​​​ហើយនេះគឺជាលក្ខខណ្ឌសម្រាប់ហ្វូងសត្វកណ្តូបលូតលាស់ និងមានចំនួនកាន់តែច្រើនឡើង។

ដំណាំកសិកររាប់លាននាក់ ត្រូវរងការបំផ្លាញ
ដំណាំកសិកររាប់លាននាក់ ត្រូវរងការបំផ្លាញ

​គួរឱ្យដឹងផងដែរថា កណ្តូបវាលខ្សាច់គឺជាសត្វល្អិត ដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយកណ្តូបមួយហ្វូងទំហំមួយគីឡូម៉ែត្រការ៉េ អាចស៊ីចំណី​ស្មើគ្នាទៅនឹងរបបអាហាររបស់មនុស្ស​ ៣៥,០០០នាក់ក្នុងមួយថ្ងៃ។ ហើយប្រសិនបើគ្មានការអន្តរាគមន៍​ ដើម្បីកម្ចាត់​ហ្វូងកណ្តូបចង្រៃឱ្យបានទាន់ពេលវេលាទេនោះ ​មនុស្សរាប់លាននាក់នៅក្នុងប្រទេសចំនួន ២៣ ​នឹងត្រូវប្រឈមមុខជាមួយបញ្ហាអត់ឃ្លាន ខណៈពេលបច្ចុប្បន្ននេះ មនុស្សជាង ២០លាននាក់ គឺកំពុង​​ជួបបញ្ហាខ្វះខាតស្បៀងស្រាប់រួចទៅហើយ៕

មនុស្សរាប់លានកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀង
មនុស្សរាប់លានកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀង
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T