ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជាសហការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិ!

//s5.kh1.co/ea/eabc31abae4e1a3f96b5de14b23e59f71e02a04b.jpg
សង្គម

 ២៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃភាពជាដៃគូលើការផ្ដល់វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ។

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃភាពជាដៃគូលើការផ្ដល់វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ ដើម្បីបង្កើនលទ្ធភាព និងឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលដល់សាធារណជន ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ​ និងតួអង្គសំខាន់ៗក្នុងទីផ្សារទាំងអស់ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 

កម្មវិធីនេះបានប្រព្រឹត្ដទៅយ៉ាងជោគជ័យនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងវត្តមានរបស់ឯកឧត្ដម សុខ​ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង អ្នកស្រី Nancy Chau អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង អ្នកស្រី Jen Tran អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ភ្ញៀវកិត្ដិយស និងតំណាងជាន់ខ្ពស់នៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទជាច្រើនរូបទៀត។

វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 

ជាមួយគ្នានេះដែរ ក៏មានវត្ដមានរបស់លោក Lawrence Kook  អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងអ្នកស្រី Monisa Yang អ្នកចាត់ការទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិច ឆេង ដែលបានចូលរួមពីទីក្រុងហុងកុងតាមរយៈកម្មវិធីអនឡាញទំនើប ដើម្បីបង្ហាញពីការគាំទ្រ និងក្ដីស្រលាញ់ទៅលើបេសកកម្មរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញអប់រំដល់សាធារណជនអំពីបទប្បញ្ញាត្ដិ និងវិធីសាស្រ្តជោគជ័យក្នុងការបើកដំណើរការអាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។

វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។ ដោយផ្អែកទៅលើវិសាលភាពនៃកិច្ចសហការក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានកាតព្វកិច្ចផ្ដល់ជូននូវអ្នកបណ្ដុះបណ្ដាលជំនាញៗ សម្ភារៈ និងកម្មវិធីសិក្សាយ៉ាងសម្រិតសម្រាំង ការគាំទ្រដល់សិក្ខាកាមយ៉ាងពេញលេញ ការរៀបចំដំណើរការប្រឡងតាមស្ដង់ដារ និងជំរុញការផ្សព្វផ្សាយពីវគ្គបណ្ដុះបណ្ដាលមួយនេះជាបន្ដបន្ទាប់។

វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 

លោកជំទាវ ឆាយ លក្ខិណា បានសង្កត់ធ្ងន់ថា៖

«គ្មានអ្វីអាចរារាំងយើងពីការសម្រេចក្តីសុបិនរបស់យើងឡើយ ហើយក៏គ្មានអ្វីអាចបង្អាក់ក្ដីប្រាថ្នារបស់យើងលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ និងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់យើង។ ទោះបីជាពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក្ដី វិស័យរបស់យើងនៅតែមានជំហររឹងមាំ ហើយយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យវាកាន់តែមានភាពរីកចម្រើន និងមានផលិតភាពខ្ពស់។»

ប្រសាសន៍របស់លោកជំទាវ ឆាយ លក្ខិណា 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 

មុននឹងក្លាយជាដៃគូសម្រាប់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិនេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធជាច្រើនលើករួចមកហើយរួមមាន៖ ការផ្ដល់ជូននូវការអប់រំទៅដល់សាធារណជននៅគ្រប់ខេត្ដក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ការផ្ដល់ជូននូវវេទិកាសម្រាប់ការវិនិយោគឆ្លងវិស័យ ការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទកម្ពុជានៅលើឆាកអន្ដរជាតិ និងការផ្ដល់ភាពងាយស្រួលដល់វិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា។ បទពិសោធន៍ជោគជ័យរួមគ្នាកន្លងមកនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់សមិទ្ធផលជាច្រើនទៀតនាពេលបច្ចុប្បន្ន និងពេលអនាគត។

នៅក្នុងកម្មវិធីបើកសម្ពោធនេះដែរ លោក Lawrence Kook បានបង្ហាញចំណាប់អារម្មណ៍ថា៖

«ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែមានកិត្តិយសក្នុងនាមជាដៃគូសហការយូរអង្វែងរបស់គណៈកម្មការមូលបត្រកម្ពុជា ហើយតាមរយៈការរួមបញ្ចូលគ្នានៃជំនាញដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ជាមួយនឹងបទពិសោធន៍និងឯកទេសរបស់យើង យើងមានក្ដីរំពឹងខ្ពស់ទៅលើវគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិមួយនេះ។»​

ប្រសាសន៍របស់លោក Lawrence Kook

វត្តមាននៃវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលនូវភាពងាយស្រួល និងប្រសិទ្ធភាពដល់អ្នកចូលរួម ឬសិក្ខាកាម​ ដោយសារពួកគាត់មិនចាំបាច់មានវត្តមានដោយផ្ទាល់នៅទីតាំងបណ្តុះបណ្តាលឡើយ ហើយដំណើរការនៃការបណ្តុះបណ្តាលទៀតសោត គឺមានឧបសគ្គតិចតួចបំផុត ស្របពេលដែលគម្លាតសង្គមត្រូវបានអនុវត្ត ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺ កូវីដ ១៩។ ដូច្នេះការបើកសម្ពោធដំណើរការវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការស្វាគមន៍យ៉ាងពេញទំហឹង។

ឯកឧត្ដម ស៊ូ សុជាតិ បានលើកឡើងផងដែរថា៖

«ការអនុញ្ញាតិឱ្យមានការចូលរួមជាសាកល គឺជាគុណប្រយោជន៍ស្នូលនៃវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិនេះ។ វាមានន័យថា ទាំងប្រជាជននៅតាមបណ្ដាខេត្ត និងអ្នកដែលកំពុងរស់នៅឯបរទេសអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងបាន ដែលកត្តានេះអាចជួយសន្សំសំចៃធនធាន និងពេលវេលារបស់ពួកគាត់ ក៏ដូចជាជួយឱ្យពួកគាត់ក្លាយជាបុគ្គលដែលមានគុណវុឌ្ឍិទាក់ទងនឹងការយល់ដឹង ជំនាញ និងបទពិសោធន៍នៅក្នុងទីផ្សារឧបករណ៍និស្សន្ទ។»

ប្រសាសន៍របស់ឯកឧត្ដម ស៊ូ សុជាតិ
  ឯកឧត្ដម ស៊ូ សុជាតិ
  ឯកឧត្ដម ស៊ូ សុជាតិ

ឯកឧត្ដម ស៊ូ សុជាតិ ក៏បានបន្ថែមថា៖

«យើងពិតជាមានក្ដីរីករាយចំពោះសមិទ្ធផលមួយនេះ ហើយក៏មានសេចក្តីសោមនស្សជាខ្លាំងដែលបានរួមការងារជាមួយក្រុមហ៊ុន  ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលដ៏លេចធ្លោនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនយើង ប្រទេសជាតិយើង និងទីផ្សារឧបករណ៍និស្សន្ទទាំងមូល។»

  ប្រសាសន៍របស់ឯកឧត្ដម ស៊ូ សុជាតិ

វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិលើកទីមួយ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕

វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទជាលក្ខណៈអន្ដរជាតិ 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/6f/6fbbd4bef3b8c2e351f1510379c97457def894a8.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរយនាក់នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់!

 ២៩-មករា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
//s5.kh1.co/04/04254c86c7656b29e03b9b10945e0a3d1d157b2c.jpg

ខេត្តកំពង់ធំ - គោលដៅទី១៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត!

 ០៦-មករា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T