ចិន៖ កាលពីថ្មីៗនេះ ស្ត្រីវ័យ៥៥ឆ្នាំម្នាក់ មាននាមត្រកូលថា ចាង ស្ទើរស្លាប់ស្ទើររស់ បន្ទាប់ពីសរសៃឈាមខួរក្បាលបុកឡើង នៅពេលដែលអ្នកស្រី ព្យាយាមស្រែកច្រៀងតុងខ្ពស់។ ហេតុការណ៍នេះ បានកើតឡើងក្នុងខារ៉ាអូខេមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុង Dalian នៃខេត្ត Liaoning ប្រទេសចិន។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ គឺជាថ្ងៃជប់លៀងគ្រួសាររបស់អ្នកស្រី ចាង ហើយខណៈពេលអ្នកស្រី កំពុងព្យាយាមស្រែកច្រៀងតុងខ្ពស់ ស្រាប់តែគាត់ចាប់ផ្ដើមឈឺក្បាល និងងងឹតមុខឈឹង ហើយក៏ក្អួតចង្អោរផងដែរ។ ឃើញដូច្នេះ ក្រុមគ្រួសារក៏បានបញ្ជូនអ្នកស្រីទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិត បានពិនិត្យ និងស្កេនឃើញថា សរសៃឈាមពកមួយក្នុងខួរក្បាលរបស់អ្នកស្រី ត្រូវបានដាច់។

បើយោងតាមវេជ្ជសាស្ត្រ បានឲ្យដឹងដែរថា អាការបែបនេះ អាចមានអត្រាស្លាប់រហូតដល់ទៅ៣០ភាគរយ ប្រសិនបើវាមិនត្រូវបានព្យាបាលទាន់ពេលវេលា។

យ៉ាងណាមិញ ក្រោយពីវេជ្ជបណ្ឌិត បានធ្វើការវះកាត់ជាបន្ទាន់អស់រយៈពេល២ម៉ោងរួចមក អ្នកស្រី ចាង ក៏បានរួចផុតពីសេចក្ដីស្លាប់៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី ចាង ធូរស្បើយឡើងវិញ បន្ទាប់ពីវះកាត់រួច
សរសៃឈាមខួរក្បាលរបស់អ្នកស្រី ចាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ