រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

//s5.kh1.co/5f/5fd5f0ffdb7ddc09d7a7fa2f9b0d71fba57c9d5e.jpg
នារី

 ២៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងពេលថ្មីៗនេះឃើញមានព័ត៌មានបែកបាក់ចំណងស្នេហាបន្តបន្ទាប់របស់តារាថៃជួរមុខមួយចំនួននៅក្នុងវិស័យសិល្បៈដូចជាតារាស្រី Toey ជាមួយនឹងលោក Alek

ថៃ៖ ក្នុងពេលថ្មីៗនេះឃើញមានព័ត៌មានបែកបាក់ចំណងស្នេហាបន្តបន្ទាប់របស់តារាថៃជួរមុខមួយចំនួននៅក្នុងវិស័យសិល្បៈដូចជាតារាស្រី Toey ជាមួយនឹងលោក Alek បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ដោយសារតែពួកគេតែងតែឃើញភាពផ្អែមល្អែមរបស់អ្នកទាំងពីរតាមរយៈរូបថត និងព័ត៌មានដែលធ្លាប់បានចេញផ្សាយកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីលេចឮដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រគូស្នេហ៍តារាថៃផ្សេងៗទៀតដូចជាកញ្ញា Yaya និងលោក Nadech, កញ្ញា Mint Chalida និងលោក Pupaa Taechanarong, កញ្ញា Kimberley និងលោក Mark Prin មិនចង់ឃើញពួកគេឈានដល់ចំណុចបែកបាក់ និងផ្តាច់ចំណងស្នេហាជាមួយគ្នាឡើយ ពីព្រោះតែគូស្នេហ៍នីមួយៗស្រលាញ់គ្នាមិនតិចឆ្នាំ ហើយថែមទាំងបានឆ្លងឧបសគ្គមិនថាការសប្បាយ ការឈឺចាប់ និងទុក្ខក្រៀមក្រំជាមួយគ្នាមករាប់មិនអស់នោះទេ។

ទន្ទឹមនឹងការបារម្ភរបស់អ្នកគាំទ្របែបនេះ កាលពីពេលថ្មីៗក៏មានគូស្នេហ៍តារាសម្តែងមួយរូបគឺលោក Mark Prin បានផ្តល់បទសម្ភាសន៍នៅចំពោះមុខបណ្តាអ្នកសារព័ត៌មាននានាអំពីផែនការរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយកញ្ញា Kimmy Kimberley ។ ដោយនៅក្នុងការផ្តល់បទសម្ភាសន៍នោះលោកបាននិយាយថា “ខ្ញុំបានពិភាក្សាគ្នាជាច្រើនជាមួយនឹង Kimberley អំពីពិធីមង្គលការរបស់ពួកខ្ញុំ។ ទោះយ៉ាងណាយើងទាំងពីរនាក់មិនទាន់គិតនៅឡើយទេថានឹងធ្វើនៅក្នុងខែ ឬឆ្នាំណាឲ្យប្រាកដ ដោយសារតែអំឡុងពេលនេះ គឺដូចជាខ្ញុំធ្លាប់បានប្រាប់អ៊ីចឹងថា ខ្ញុំកំពុងសន្សំប្រាក់បន្ថែមសិន ដើម្បីរៀបពិធីនេះឲ្យបានអធិកអធមបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាកូនក្រមុំរបស់ខ្ញុំគឺជា Kimberley មិនមែនអ្នកផ្សេងឡើយ”

គ្រាន់តែឮដំណឹងរបស់លោកបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរពីចំណងស្នេហារបស់អ្នកទាំងពីរ។ មួយវិញទៀតមិនត្រឹមពួកយើងទេដែលរំភើប សូម្បីតែ Kimberley ក៏រំភើបចិត្តមិនស្ទើរដែលបន្ទាប់ពីបានឮដំណឹងចេញពីចិត្តរបស់គូស្នេហ៍របស់ខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Mark Prin និងកញ្ញា Kimmy Kimberley
លោក Mark Prin និងកញ្ញា Kimmy Kimberley
កញ្ញា Kimmy Kimberley
កញ្ញា Kimmy Kimberley
លោក Mark Prin
លោក Mark Prin
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T