ភ្ញាក់ផ្អើល! តារាសម្តែងស្រី ៥ រូបនឹងត្រៀមខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីបាត់មុខអស់រយៈពេលជាយូរឆ្នាំ

//s5.kh1.co/52/5222d7ee228858d152ce42d9fd6eb8776f2cfaa2.jpg
នារី

 ២៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះមានវេបសាយសារព័ត៌មានមួយ Thai Update បានចេញផ្សាយថា មានតារាសម្តែងស្រីជើងចាស់ដែលបាត់មុខពីសិល្បៈជាយូរឆ្នាំមកហើយចំនួន ៥ រូប...

ថៃ៖ កាលពីពេលថ្មីៗនេះមានវេបសាយសារព័ត៌មានមួយ Thai Update បានចេញផ្សាយថា មានតារាសម្តែងស្រីជើងចាស់ដែលបាត់មុខពីសិល្បៈជាយូរឆ្នាំមកហើយចំនួន ៥ រូប នឹងត្រៀមបង្ហាញខ្លួនសាជាថ្មីនៅក្នុងការសម្តែងរឿងភាគតាមបណ្តាប៉ុស្តិ៍ទូរទស្សមួយចំនួននៅក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះពិតជាមានការភ្ញាក់ផ្អើលណាស់ដោយសារតែតារាទាំង ៥ រូបនេះសុទ្ធតែមានជំនាញ និងទេពកោសល្យក្នុងការសម្តែងជាយូរឆ្នាំមកហើយ មិនតែប៉ុណ្ណោះក៏មានការគាំទ្រពីសំណាក់អ្នកទស្សនាមិនតិចដែរ ពោលមិនថាអ្នកគាំទ្រជនជាតិថៃនោះទេសូម្បីតែខ្មែរយើងក៏មានការគាំទ្រផងដែរ។ តើចង់ដឹងដែរឬទេ ថាជាតារាសម្តែងរូបណាខ្លះ?

១. Anne Thongprasom

Anne Thongprasom 
Anne Thongprasom 

Anne Thongprasom នឹងចូលរួមសម្តែងជាតួឯកជាមួយតារាប្រុសវ័យក្មេងដែលមានសាច់សខ្ចីគឺ លោក James Jirayu។ រឿងភាគទូរទស្សន៍ថ្មីមួយនេះ មិនទាន់មានការបញ្ជាក់ពីចំណងជើងនៅ ឡើយទេ គ្រាន់តែពីប្រាប់ការចាប់ផ្តើមថតនៅចុងខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ ចំពោះស្នាដៃចុងក្រោយរបស់នាងមុនពេលផ្អាកពីការងារសិល្បៈនេះ គឺបានសម្តែងនៅក្នុងរឿងមួយមានចំណងជើងថា “Ab Ruk Online” ដែលបានចាក់ផ្សាយតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

២. Joy Sirilak

Joy Sirilak
Joy Sirilak

តាមប្រភពព័ត៌មានបានឲ្យដឹងថា Joy Sirilak នឹងដើរតួឯកក្នុងរឿងភាគថ្មីមួយសម្រាប់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៨ ដែលមានចំណងជើងថា “ Buang Bai Boon ” ។ រឿងមួយនេះគឺជារឿងភាគទូរទស្សន៍ដំបូងរបស់នាង បន្ទាប់ពីផ្អាកការសម្តែងអស់រយៈពេល ៨ ឆ្នាំកន្លងមក។

៣. Aff Taksaorn

Aff Taksaorn
Aff Taksaorn

រីឯ Aff Taksaorn កំពុងសម្តែងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ ONE 31 ដែលមានចំណងជើងថា “Kor Kerd Mai Klai Klai Tre” ដែលសម្តែងជាតួឯករួមគ្នាជាមួយតារាសម្តែងវ័យក្មេងគឺលោក Tor Thanapob ។

៤. Aum Patchrapa

Aum Patchrapa
Aum Patchrapa

រឿងភាគទូរទស្សន៍ចុងក្រោយរបស់នាង Aum Patchrapa មានចំណងជើងថា “Plerng Pranang” បានចាក់ផ្សាយតាំងពីឆ្នាំ ២០១៧ មកម្ល៉េះនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ ។ ចំណែកឆ្នាំ ២០២០នេះ នាងនឹងត្រលប់មកវិញជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ថ្មីមួយមានចំណងជើង “Jark Sadtroo Soo Huajai” ដែលសម្តែងរួមគ្នាជាមួយតួឯកប្រុសលោក Mik Thongraya

៥. Tak Bongkoch

Tak Bongkoch
Tak Bongkoch

Tak Bongkoch នឹងសម្តែងជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍មួយដែលមានចំណងជើងថា “Jao Jom Jina Kinaree” ។ រឿងភាគចុងក្រោយរបស់នាង មុនពេលដែលផ្អាកពីការងារសិល្បៈអស់ រយៈពេលជាង ៦ ឆ្នាំនេះមានចំណងជើងថា "Lai Kinnaree"

ទាំងអស់នេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់បានលេចឮនូវដំណឹងមួយនេះ ពីព្រោះតែមានអ្នកគាំទ្រមិនតិចទេដែលកំពុងតែរង់ចាំការសម្តែងនៅក្នុងរឿងភាគទូរទស្សន៍របស់តារាជើងចាស់ទាំង ៥ រូបបន្ទាប់ពីផ្អាកពីការងារសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនេះ៕

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T