វាគឺជារឿងមួយដ៏អស្ចារ្យ ក្នុងការធ្វើការ៉េមលក្ខណៈបន្ទាន់ ឬភា្លមៗ សម្រាប់អតិថិជនពួកគេ ដោយបានយកគ្រឿងផ្សំ ដែលមានលក្ខណៈក្តៅ ហើយសើម មកធ្វើជាការ៉េមដ៏ឈ្ងុយឆ្ងាញ់ ដែលវាមាននៅក្នុងប្រទេសថៃ។

ដូចគ្នានេះដែរ នៅក្នុងវីដេអូមួយ បានបង្ហាញពីការធ្វើការ៉េមនេះ ហើយត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយស្រ្តីម្នាក់ ស្ថិតក្នុងផ្សាររាត្រីមួយកន្លែង ក្នុងខេត្ត Phuket ប្រទេសថៃ ជាអ្នកធ្វើ។ អ្វីដែលពិសេសនោះ គឺគេបានយកនំ Oreo និងផ្លែឈើមួយចំនួន រួមទាំងទឹកដោះគោខាប់ យកមកដាក់នៅលើ ខ្ទះដែលមានទឹកកក ហើយសីតុណ្ហភាពរបស់វា អាចធ្វើឲ្យគ្រឿងផ្សំទាំងនោះកកបាន។

បន្ទាប់ពីគេលាយគ្រឿងផ្សំរួចរាល់ហើយ គេបានច្របល់វា រួចយកវាទៅបៀកនៅលើខ្ទះ ទុកឲ្យវាកក បន្ទាប់មកទើបកាត់វាជាចំណែក រួចដួសវាដាក់កែវជាការស្រេច ដោយចំណាយពេលអស់ត្រឹមតែ ២នាទីប៉ុណ្ណោះ។

ចង់ដឹងការធ្វើការ៉េមនេះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖













ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]