តោះ! មកស្វែងយល់ថាតើអ្វីទៅជា Spyware? តើវាបង្កជាហានិភ័យអ្វីខ្លះ? ហើយគួរដោះស្រាយដោយវិធីណាបានខ្លះ?

//s5.kh1.co/2d/2d491cf6bb6d5a912c3e5c9196b6a29f5a859001.jpg
បច្ចេកវិទ្យា

 ២៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Spyware គឺជាកម្មវិធីមួយដែលអាចប្រមូលយកព័ត៌មាន ពីនរណាម្នាក់ ឬពីអង្គភាពណាមួយដោយមិនអោយពួកគេដឹងខ្លួនឡើយ ហើយក៏អាចបញ្ជូនព័ត៌មានទាំងនោះ​ទៅកា​ន់អ្នកដទៃទៀតបានផងដែរ។

Spyware គឺជាកម្មវិធីមួយដែលអាចប្រមូលយកព័ត៌មានពីនរណាម្នាក់ ឬពីអង្គភាពណាមួយដោយមិនឱ្យពួកគេដឹងខ្លួនឡើយ ហើយក៏អាចបញ្ជូនព័ត៌មានទាំងនោះ​ទៅកា​ន់អ្នកដទៃទៀតបានផងដែរ។ Spyware ចែកចេញជា ៤ ប្រភេទគឺ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • Adware: spyware ប្រភេទនេះវាតាមដានប្រវត្តិនៃកាប្រើប្រាស់ (History), ការរុករក (Search) និងការទាញយកកម្មវិធីរបស់អ្នកដោយមានគោលបំណងទាយថា តើផលិតផលឬសេវាកម្មណាដែលអ្នកចាប់អារម្មណ៍។
រូបតំណាង
រូបតំណាង
  • Trojan: គឺជាកម្មវិធីមួយដែលមើលទៅហាក់ដូចជាមានភាពត្រឹមត្រូវមានសុវត្ថិភាព ប៉ុន្តែវាមានភារកិច្ចដូចជាផ្តល់សិទ្ធិចូលប្រើកុំព្យូទ័ររបស់អ្នកឬផ្ញើព័ត៌មានផ្ទាល់ខ្លួនទៅកុំព្យូទ័រផ្សេងទៀត (និយាយរួមគឺការលួចយកទិន្នន័យ)។​
រូបតំណាង
រូបតំណាង
  • Tracking cookies: តាមដានសកម្មភាពគេហទំព័ររបស់អ្នកប្រើដូចជាការ ប្រវត្តិនៃកាប្រើប្រាស់ (History), ការរុករក (Search) និងការទាញយកកម្មវិធីយកសម្រាប់គោលបំណងទីផ្សារ (វាក៏មិនខុសគ្នាប៉ុន្មានពី Adware ដែរ)។
រូបតំណាង
រូបតំណាង
  • System monitors: spyware ប្រភេទនេះអាចចាប់យកអ្វីគ្រប់យ៉ាងដែលអ្នកធ្វើនៅលើកុំព្យូទ័ររបស់អ្នក។ System monitors វាអាច record រាល់ការវាយបញ្ចូលរបស់អ្នកដូចជា email, chat, website ដែលបានចូលមើល,..ហើយនឹងកម្មវិធីដែលអ្នកបានដំណើរការ។
រូបតំណាង
រូបតំណាង

Spyware ភាគច្រើនត្រូវបានគេប្រើសម្រាប់តាមដាន​ និងរក្សាទុកសកម្មភាព​អ្នកប្រើប្រាស់ Internet និងបម្រើ​​ការផ្សាយពាណិជ្ជកម្ម។

១. ផលប៉ះពាល់

ចំពោះផលប៉ះពាល់របស់ពពួក Spyware នេះគឺអាចអោយលោកអ្នកប្រឈមមុខនឹងពួក hacker ចូលមកលួចយកនូវរាល់ទិន្នន័យ ឬឯកសារផ្សេងៗនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ធ្វើឱ្យល្បឿន Internet ដើរយឺត និងធ្វើឱ្យកម្មវិធីកំចាត់មេរោគមានបញ្ហា។ យើងអាចកំណត់សម្គាល់ថា Spyware មានផ្ទុកនៅក្នុងកុំព្យូទ័ររបស់យើងដោយឃើញមានទម្រង់ដូចខាងក្រោម៖

+Popup ads / Browser តែងតែ redirect

+ Home’s browser តែងតែផ្លាស់ប្តូរ

+ កុំព្យូទ័ររបស់លោកអ្នកតែងតែដើរយឺតខុសពីធម្មតា

+Bookmarks Toolbars ផ្សេងៗលេចឡើងលើ Browser

២. វិធីសាស្ត្រក្នុងការទប់ស្កាត់

លោកអ្នកអាចទប់ស្កាត់ Spyware ទាំងនោះដោយវិធីដូចខាងក្រោម៖

+ ប្រើប្រាស់ Firewall

+ ប្រើកម្មវិធីប្រឆាំងនឹង spyware

+ អាប់ដេត Browser របស់លោកអ្នកឱ្យបានញឹកញាប់

+ ប្រុងប្រយ័ត្នចំពោះ Free download Software

+ កុំចុចលើ link ដែលផ្ញើមកដោយគ្មានអត្តសញ្ញាណច្បាស់លាស់

+ កុំចុចលើ Popup Ads

+ កុំបើក email ដែលផ្ញើដោយមនុស្សដែលអ្នកមិនដែលស្គាល់ ឬគ្មានប្រភពច្បាស់លាស់

+ ធ្វើការស្កេនកុំព្យូទ័ររបស់អ្នកឱ្យទៀងទាត់....៕

Nuon Sela
Sela (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T