កូរ៉េខាងត្បូងកំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ក្រោយកូរ៉េខាងជើងផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើងដើម្បីសងសឹកកូរ៉េខាងត្បូង

//s5.kh1.co/b4/b4a3fb00f143fe97897857a82e9d15f53e571b48.jpg
សង្គម

 ២៤-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូងកំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ក្រោយកូរ៉េខាងជើងផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើងដើម្បីប្រឆាំងនឹងកូរ៉េខាងត្បូង

សេអ៊ូល៖ រដ្ឋបាលទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីរដ្ឋបាលទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង បានសម្រេចចិត្ដភ្លាមៗ ចំពោះការផ្អាកសកម្មភាពយោធារបស់ខ្លួន ដែលគ្រោងធ្វើឡើងដើម្បីប្រឆាំងនឹងកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន
  ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន

យោងតាមអ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងឃ្លាំមើលសា្ថនការណ៍នេះ ដោយយកចិត្ដទុកដាក់ហើយមិនផ្លាស់ប្ដូរគោលនយោបាយ ដែលប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងអន្ដរកូរ៉េឡើយ។

កាលើកឡើងដូច្នេះ បន្ទាប់ពីកាសែតរបស់បក្សកាន់អំណាចកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធដដែលនេះ បាននិយាយថា គណៈកម្មាធិការយោធាកណ្ដាលរបស់កូរ៉េខាងជើង បានផ្អាកផែនការសម្រាប់សកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ប៉ុន្ដែមិនបានពន្យល់ពីមូលហេតុឡើយ។



ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

យ៉ាងណាមិញ បើតាមប្រភពស្និទ្ធស្នាលរបស់យោធាកូរ៉េខាងត្បូងបានឲ្យដឹងដែរថា ប្រទេសកូរ៉េខាងជើងហាក់កំពុងដកឧបករណ៍បំពងសំឡេង ដែលបានដំឡើងសម្រាប់បន្លឺសំឡេងឃោសនានៅជិតបន្ទាត់កំណត់ព្រំដែនយោធាផងដែរ។

គួររម្លឹកថា កងទ័ពកូរ៉េខាងជើងបានដាក់ចេញនូវផែនការចំណុច កាលពីសប្ដាហ៍មុននេះ ដើម្បីសងសឹកកូរ៉េខាងត្បូង បន្ទាប់ពីជនភៀសខ្លួនរបស់កូរ៉េខាងជើង បានផ្ញើខិត្ដប័ណ្ណឆ្លងកាត់ព្រំដែនពីប្រទេសកូរ៉េខាងត្បូងទៅ កាលពីខែឧសភា ដែលខិត្ដប័ណ្ណនោះបានធ្វើការរិះគន់លើលោក គីម ជុងអ៊ុន

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T