វេជ្ជបណ្ឌិតចិន បាន​បណ្តុះបណ្តាល​​វេជ្ជបណ្ឌិតស្ម័គ្រ​ចិត្តកម្ពុជា​តាម​អ៊ិន​ធើណែត​លើកដំបូងលើផ្នែកអេកូសាស្ត្រ

//s5.kh1.co/b7/b7573f2820e0cdc3fce80ea3ad79731a8f419e4b.jpeg
សង្គម

 ២៤-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតចិនបានផ្តល់វគ្គបណ្តុះបណ្តាលតាម អ៊ិនធឺណេតលើកដំបូងដល់គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាដើម្បីជួយធ្វើរោគវិនិច្ឆ័យកុមារដែលមានជំងឺបេះដូងពីកំណើត

ភ្នំពេញ៖ អ្នករៀបចំកម្មវិធីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា វេជ្ជបណ្ឌិតចិនបានផ្តល់វគ្គបណ្តុះបណ្តាលតាមអ៊ិនធើណែតលើកដំបូងដល់គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ដើម្បីជួយធ្វើរោគវិនិច្ឆ័យកុមារដែលមានជំងឺ បេះដូងពីកំណើត (CHD) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជា មុនីរិទ្ធ អ្នកគ្រប់គ្រងគម្រោង CHD នៅកម្ពុជាបានមានប្រសាសន៍ថា វគ្គសិក្សានេះត្រូវបានរៀបចំឡើង នាពេលថ្មីៗនេះនៅរាជធានីភ្នំពេញដោយមានការចូលរួមពីវេជ្ជបណ្ឌិតស្ម័គ្រចិត្តកម្ពុជាចំនួន ១០ នាក់មកពីទីក្រុង និងខេត្តផ្សេងៗទៀត។

ក្រុមវេជ្ជបណ្ឌិតចិន
ក្រុមវេជ្ជបណ្ឌិតចិន

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា “វេជ្ជបណ្ឌិតចិននៅមន្ទីរពេទ្យ Fuwai Yunnan Cardiovascular Hospital បានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតដើម្បីបង្រៀនពួកគេ (វេជ្ជបណ្ឌិតស្ម័គ្រចិត្តកម្ពុជា) អំពីរបៀបប្រើប្រាស់ឧបករណ៍ឆ្លុះអេកូ។ "ឆ្លងកាត់វគ្គសិក្សាខ្ញុំជឿជាក់ថា ពួកគេនឹងអាច ជួយសង្គ្រោះកុមារដែលមានជំងឺបេះដូងពីកំណើត"។

គ្រូពេទ្យចិនអនុវត្តការត្រួតពិនិត្យបេះដូងសម្រាប់កុមារនៅតាមសាលារៀន
គ្រូពេទ្យចិនអនុវត្តការត្រួតពិនិត្យបេះដូងសម្រាប់កុមារនៅតាមសាលារៀន

លោកបន្តថា វគ្គសិក្សានេះគឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅរកបេះដូងនៃក្តីស្រឡាញ់ចិន-កម្ពុជាដែលបានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០១៨ ។ ក្រោមកម្មវិធីរយៈពេល ៣ ឆ្នាំប្រទេសចិននឹងផ្តល់ជូនកុមារកម្ពុជាចំនួន ១៥០ នាក់ដែលមានជំងឺបេះដូងពីកំណើតធ្វើការវះកាត់ដោយឥតគិតថ្លៃ។

លោកបានមានប្រសាសន៍បន្ថែមថា គម្រោង CHD នៅកម្ពុជាកន្លងមកបានជួយក្រុមគ្រូពេទ្យចិន អនុវត្តការត្រួតពិនិត្យបេះដូងសម្រាប់កុមារនៅតាមសាលារៀនជាង ១០ ម៉ឺននាក់នៅក្នុង ១៥ រាជធានី-ខេត្តរបស់កម្ពុជា៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T