ព្រោះកូវីដ១៩ Auan Rangsit ទម្រាំបានជួបប្រពន្ធ ហោះពីថៃ​ទៅកូរ៉េ មិនងាយស្រួលទេ

//s5.kh1.co/ef/ef8301cf01b54a012a9bdb9dc790c74aa5661351.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាំងពីមានជំងឺ កូវីដមក តារាសម្ដែងប្រុសថៃ លោក Auan Rangsit បានរស់នៅបែកគ្នាពីប្រពន្ធជាទីស្រលាញ់អស់រយៈពេលជាច្រើនខែមកនេះ ធ្វើឲ្យលោកមានការនឹករលឹកជាខ្លាំង ដល់ថ្នាក់ហោះហើរទៅកាន់កូរ៉េដើម្បីបានជួបមុខប្រពន្ធ​។

ថៃ៖ បន្ទាប់ពីបានចំណាយពេល រស់នៅបែកគ្នាជាមួយភរិយាអស់រាប់ខែ ដោយសារតែស្ថានភាពនៃ Covid-19 ថ្មីៗនេះ តារាសម្ដែងថៃ លោក Auan Rangsit  បានទទួលបានការអនុញាតិឲ្យធ្វើដំណើរចេញហោះហើរពីប្រទេសថៃ ទៅកាន់ប្រទេសកូរ៉េ ដើម្បីទៅជួបនិងមើលថែប្រពន្ធ ដែលកំពុងមានផ្ទៃពោះ និងកំពុងជិតសម្រាលកូន ហើយពេលនេះលោកបានទៅដល់ទីនោះ ដោយជោគជ័យហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានទៅដល់ប្រទេសកូរ៉េ បានឃើញមុខប្រពន្ធ ដែលបែកគ្នាជាយូរដូចបំណង ស្រាប់តែតារាប្រុសរូបនេះ បានរៀបរាប់អារម្មណ៍ជាច្រើន អំឡុងពេលលោក បានស្ថិតនៅក្នុងការធ្វើដំណើរ ដោយលោកបាននិយាយថា៖

 បទពិសោធន៍នៃការធ្វើដំណើរទៅ ប្រទេសកូរ៉េក្នុងកំឡុងពេល Covid-19 បើមិនចាំបាច់ក៏មិនគិតថាមកនៅពេលនេះទេ។ ទោះបីជាអ្នកមានទិដ្ឋាការអនុញាតិឲ្យហោះហើរ រួចហើយក៏ដោយប៉ុន្តែវាក៏នឹងមិនអាចទៅរលូនបានដែរ។ ពេលខ្ញុំធ្វើដំណើរមក ខ្ញុំត្រូវឆ្លងកាត់ កន្លែងត្រួតពិនិត្យដល់ទៅជិត ១០ ចំណុចឯណោះ ហើយត្រូវការឯកសារបំពេញបន្ថែមទៀត។  គេត្រូវការ ពិនិត្យមើលចំណុចនីមួយៗ ម្ដងហើយម្ដងទៀតថា តើយើងពិតជាមានគ្រួសារនៅទីនោះដែរឬទេ។ តែទីបំផុតខ្ញុំក៏ទទួលបានវ៉ាលីសរបស់ខ្ញុំ ពេលនោះខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមុខប្រពន្ធរបស់ខ្ញុំ។   ប៉ុន្តែនាងនៅឆ្ងាយពីខ្ញុំ ទោះចង់រត់ទៅឱបក៏មិនអាចធ្វើបានទេ ព្រោះមានប៉ុស្តិ៍ត្រួតពិនិត្យមួយទៀត នឹងបញ្ជូនខ្ញុំទៅឃុំខ្លួនរយៈពេល ១៤ថ្ងៃសិន តាមការណែនាំរបស់រដ្ឋាភិបាល ។ខ្ញុំមិនដឹងថាត្រូវនិយាយអំពីអ្វីទេ តែយ៉ាងណា ទីបំផុតនៅពេលនេះ ខ្ញុំបានមកដល់ផ្ទះខ្ញុំហើយ ហើយខ្ញុំត្រូវទទួលបានស្បៀង ដោយរដ្ឋាភិបាល តាមរយៈការបញ្ជូនអាហារដោយឥតគិតថ្លៃដល់ខ្ញុំទៀត។  Keep waiting to watch the full channel #fatmangochannel #quarantined Day 1 

Auan Rangsit

ទន្ទឹមនឹងនេះផងដែរ មានបណ្ដាអ្នកគាំទ្ រនិងមិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្តជាច្រើន មានការព្រួយបារម្មណ៍ច្រើនដែរ តែយ៉ាងណាពួកគេក៏បានអបអរសាទរ ដល់ Auan Rangsit ដែលទីបំផុតលោកបាន ទៅជួបភរិយាជាទីស្រឡាញ់ ដែលកំពុងពរពោះកូន ជិតសម្រាលផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Auan Rangsit និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit 
Auan Rangsit 
ប្រពន្ធ របស់ Auan Rangsit 
ប្រពន្ធ របស់ Auan Rangsit 
Auan Rangsit និងប្រពន្ធ
Auan Rangsit និងប្រពន្ធ
Auan Rangsit ពេលទៅដល់កូរ៉េ
Auan Rangsit ពេលទៅដល់កូរ៉េ
អ្វីដែល Auan Rangsit បានរៀបរាប់
អ្វីដែល Auan Rangsit បានរៀបរាប់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T