​អាចម៍ផ្កាយ​ដ៏​ធំមួយ នឹងហោះមកក្បែរផែនដីនៅថ្ងៃនេះ

//s5.kh1.co/f7/f79684884bb83595c0923f39e3b59cb210d72769.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង្គការណាសានិយាយថា អាចម៍ផ្កាយដែលមានឈ្មោះថា 441987 (2010 NY65) ​អាចនឹងមានប្រវែងមុខកាត់ ៣១០ ​ម៉ែត្រ

បរទេស៖ មជ្ឈមណ្ឌលសិក្សាវត្ថុនៅជិត​ផែនដី (CNEOS) របស់អង្គការណាសា ​បាន​ឱ្យដឹងថា អាចម៍​ផ្កាយ​​ដ៏ធំមួយ ដែលមាន​ទំហំធំជាងប៉មនាឡិកាក្នុងទីក្រុងឡុងដ៍បីដង​ នឹងហោះ​មកកៀកផែនដីនៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
441987 (2010 NY65) នឹងហោះមកកៀកផែនក្នុងល្បឿន ១២,៨៩ គីឡូម៉ែត្រក្នុងមួយវិនាទី
441987 (2010 NY65) នឹងហោះមកកៀកផែនក្នុងល្បឿន ១២,៨៩ គីឡូម៉ែត្រក្នុងមួយវិនាទី

​អង្គការណាសា បានហៅឈ្មោះអាចម៍​ផ្កាយនោះថា 441987 (2010 NY65) ដែល​វាមានប្រវែងមុខកាត់ប្រ​មាណ ៣១០ម៉ែត្រ ហើយ​​នឹងហោះមកជិតផែន នៅថ្ងៃពុធ ទី ២៤ ខែមិថុនា វេលាម៉ោង ០៧:៤៤ (ម៉ោង​នៅទីក្រុងឡុងដ៍) ​និង​ស្ថិតនៅរយៈចម្ងាយ ៣,៧ លានគីឡូម៉ែត្រពីផែនដី។

441987 (2010 NY65) មានទំហំធំជាងប៉មនាឡិកាក្នុងទីក្រុងឡុងដ៍បីដង​
441987 (2010 NY65) មានទំហំធំជាងប៉មនាឡិកាក្នុងទីក្រុងឡុងដ៍បីដង​

​441987 (2010 NY65) នឹងហោះក្នុងល្បឿនរហូតដល់ទៅ ១២,៨៩ គីឡូម៉ែត្រក្នុងមួយវិនាទី ដែលលឿនជាងគ្រាប់កាំភ្លើងប្រហែល ១៤ដង ហើយអង្គការណាសាបានពន្យល់ថា ​ឱកាសនៃអាចម៍​ផ្កាយ 441987 (2010 NY65) ​ហោះមកបុកនឹងផែនដី គឺមិនអាចកើតមានឡើងនោះទេ។ ​

441987 (2010 NY65) នឹងមិនអាចបង្កហានិភ័យដល់ផែនដីនោះទេ 
441987 (2010 NY65) នឹងមិនអាចបង្កហានិភ័យដល់ផែនដីនោះទេ 

សូមជម្រាបផងដែរថា​ អាចម៍​ផ្កាយ​ 441987 (2010 NY65) ត្រូវបានរកឃើញដំបូង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះទីភ្នាក់ងារអវកាស​ និងក្រុមតារាវិទូរបស់អង្គការណាសា បាននឹងកំពុងតាមដានអាចម៍ផ្កាយជិតធំៗ ២,០០០ ដែលរួមបញ្ចូលទាំងផ្កាយដុះកន្ទុយ ​និងវត្ថុផ្សេងៗទៀត ដែលអាចបង្កការគំរាមកំហែងដល់ភពផែនដីយើងនាពេលអនាគត៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T