ភ្នំពេញ៖ ប្រិយមិត្តធ្លាប់បានស្គាល់ហើយ តារាចម្រៀងជើងចាស់ ឡេង មុន្នីរចនា ដែលអ្នកនាងតែងតែជ្រើសរើសបទចម្រៀងចាស់ៗមកបកស្រាយ ដូចជាបទកន្ទ្រឹម ក៏ដូចជាបទផ្សេងៗទៀតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាង បានទទួលសិទ្ធិពេញលេញជាប៉ូលិសក្របខណ្ឌរដ្ឋ។ បើមើលទៅលើរូបរាងរបស់ ឡេង មុន្នីរចនា ឃើញថា មានភាពប្រែប្រួលដោយកាត់សក់ខ្លីឱ្យស៊ីជាមួយតំណែងថ្មីនេះ។ ការងារថ្មីដែលក្តាប់បានធ្វើឱ្យក្រុមគ្រួសារទាំងមូល មានឪពុកនាង និងបងប្អូនបានមកចូលរួមអបអរលើកទឹកចិត្ត។ ប៉ុន្តែអ្វីដែលមិននឹកដល់ គឺពុំមានវត្តមានម្តាយជាទីស្រឡាញ់របស់នាងឡើយ ព្រោះតែបានបាត់បង់ជីវិត កាលពីច្រើនខែមុន។
អ្នកនាង ឡេង មុន្នីរចនា ធ្លាប់តែជាតារាចម្រៀងយេៗលេចធ្លោកាលពីច្រើនឆ្នាំមុន ស្រាប់តែពេលនេះ រចនា ហាក់ស្ងាត់តែម្តង លើអាជីពមួយនេះ ទោះជានាងនៅតែប្រកាន់ភ្ជាប់តួនាទីមិនចោលសិល្បៈក៏ដោយ យ៉ាងណានៅតែមានកម្រិតខុសពីអតីតកាល៕
សូមទស្សនារូបភាពខាងក្រោម៖