កីឡាករ ៧ នាក់នៅក្នុងក្លិបបាល់ទាត់បារាំងចំនួន ២ បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩

//s5.kh1.co/0e/0e9f126f0c01c79349443569e6c92c8214529684.jpg
កីទ្បា

 ២៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ ៣ នាក់មកពីក្លឹបបាល់ទាត់ Paris Saint-Germain និង ៤ នាក់ទៀតមកពីក្លឹបបាល់ទាត់ Toulouse បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺ COVID-១៩

បារាំង៖ ក្លិបបាល់ទាត់របស់ប្រទេសបារាំងចំនួន ២ បានបញ្ជាក់កាលពីថ្ងៃអង្គារថា កីឡាករ ៣ នាក់មកពីក្លឹបបាល់ទាត់ Paris Saint-Germain និង ៤ នាក់ទៀតមកពីក្លឹបបាល់ទាត់ Toulouse បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩ ក៏ប៉ុន្តែក្លិបទាំងពីរមិនបានបង្ហាញឈ្មោះអ្នកដែលឆ្លងជំងឺនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប PSG បាននិយាយថា កីឡាករ ៣ នាក់ និងសមាជិកបុគ្គលិកម្នាក់បានឆ្លងវីរុសកំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែមិនឆ្លងរាលដាលទៀតទេបន្ទាប់ពីការធ្វើតេស្តរួច។

កីឡាករក្លឹបបាល់ទាត់ Paris Saint-Germain
កីឡាករក្លឹបបាល់ទាត់ Paris Saint-Germain

ក្លិប PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំពោះអ្នកដែលមានការព្រួយបារម្ភពេលមានរោគសញ្ញាអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែក ហើយពួកគេមិនមានទំនាក់ទំនងជាមួយគ្នាទេ។ ពួកគេអាចបញ្ចប់ការចម្លង ហើយថែមទាំងអាចបន្តកម្មវិធីហ្វឹកហាត់របស់ពួកគេបានទៀតផង”។

ក្រុមក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនឹងចាប់ផ្តើមការហ្វឹកហាត់នៅចុងសប្តាហ៍នេះ បន្ទាប់ពីបានឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃចន្ទ។ រដូវកាលសម្រាប់ក្រុមយក្សលីគកំពូលមិនទាន់បញ្ចប់នៅឡើយទេ ព្រោះពួកគេនៅតែមានការប្រកួតដណ្តើមពានរង្វាន់ French Cup និង French League Cup ដែលនឹងត្រូវគេរាយការណ៍ថានឹងធ្វើឡើងនៅចុងខែកក្កដា។ នៅខែសីហាលោក Thomas Tuchel និងកីឡាកររបស់លោកនឹងធ្វើដំណើរទៅ Lisbon សម្រាប់ដំណាក់កាលចុងក្រោយនៃការប្រគួតដណ្ដើមពានរង្វាន់យូ UEFA Champions League ។

កីឡាករក្លឹបបាល់ទាត់ Toulouse
កីឡាករក្លឹបបាល់ទាត់ Toulouse

នៅព្រឹកថ្ងៃដដែលក្លិបបាល់ទាត់ Toulouse ក៏បាននិយាយផងដែរថា កីឡាករ ៤ នាក់របស់ខ្លួនបានធ្វើតេស្តវិជ្ជមាននៃជំងឺ COVID-19 ។

លទ្ធផលនេះបានកើតឡើងបន្ទាប់ពីកីឡាករទាំងអស់របស់ក្លិប និងបុគ្គលិកបច្ចេកទេសនិងរដ្ឋបាលត្រូវបានធ្វើតេស្តកាលពីរសៀលថ្ងៃចន្ទមុនពេលបន្តការហ្វឹកហាត់ជាក្រុម។

វេជ្ជបណ្ឌិតប្រចាំក្លឹបលោក Patrick Flamant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ កីឡាករទាំង ៤ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍ ហើយកីឡាករនិងបុគ្គលិកបច្ចេកទេសទាំងអស់នឹងត្រូវធ្វើតេស្តរកជំងឺនេះឡើងវិញក្នុងរយៈពេល ៦ ថ្ងៃ” ។

លីគបាល់ទាត់អាជីពរបស់បារាំង (LFP) បានប្រកាសនៅថ្ងៃទី ៣០ ខែមេសាថា លីគបាល់ទាត់របស់ប្រទេសនឹងត្រូវលុបចោលដោយសារក្លិប PSG និងក្លិប Toulouse៕

កីឡាករក្លឹបបាល់ទាត់ Toulouse
កីឡាករក្លឹបបាល់ទាត់ Toulouse

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T