តារាភាពយន្ដសិង្ហបុរីជើងចាស់ Huang Wen Yong ដែលសំណែងរឿងភាគ ឲ្យប៉ុស្ដិ៍ទូរទស្សលេខ ៨ បានទទួលមរណៈភាព កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Huang Wen Yong បានស្លាប់នៅក្នុងមន្ទីរពេទ្យ Singapore General ប្រហែលជាម៉ោង៥ ល្ងាច ក្នុងអាយុ៦០ឆ្នាំ ដោយសារជំងឺមហារីក (lymphoma cancer)។ មានតារាភាពយន្ដល្បីៗជាច្រើន  ដែរជាដៃគូសម្ដែងជាមួយគាត់មានដូចជា Fann Wong, Aileen tan, Pierre Png, Ian Fang និង Tay Ping Hui បានបង្ហាញនូវសេចក្ដីទុក្ខព្រួយ លើការស្លាប់របស់លោក Huan Wen Yong បន្ទាប់ពីទទួល បានដំណឹងមរណៈភាពរបស់គាត់ កាលពីម្សិលមិញនេះ។

កាលពីឆ្នាំមុន ក្នុងកម្មវិធីចែកពានរង្វាន់ “30th Drama Anniversary Show” លោក Huang Wen Yong ទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់។ គួរបញ្ជាក់ថា លោក Huang Wen Yong ចាប់ផ្ដើមសម្ដែងតាំងពីឆ្នាំ ១៩៨១ រហូតមកដល់ឆ្នាំ ២០១៣ នេះ បើគិតទៅគឺអស់រយៈពេល ៣២ឆ្នាំហើយ ដែលគាត់បានបំរើទស្សនីយភាព ជូនប្រជាជនសិង្ហបុរី ក៏ដូចជាប្រទេសដ៏ទៃទៀតដែល ពេញចិត្តនឹងទេពកោសលសម្ដែងរបស់គាត់។ គាត់កើតថ្ងៃទី២៥ ខែកក្កដា ១៩៥២ ស្លាប់នៅថ្ងៃទី២០ ខែមេសា ២០១៣។

តើប្រិយមិត្តយល់យ៉ាងណាចំពោះតារាសម្ដែងរូបនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]