ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភ និងសន្យាបន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាល ប្រឆាំងនឹងមេរោគកូវីដ-១៩!

//s5.kh1.co/fc/fc7c6e1eb9432c208196edc5291847e9fd340be4.jpg
សង្គម

 ២៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដោយណាហ្គាវើលដ៍ នឹងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ទៀត។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ជែលលាងដៃ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿង ដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដោយណាហ្គាវើលដ៍ នឹងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ទៀត។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ជែលលាងដៃ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿង ដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pern Chen និងក្រុមការងារ ប្រគល់សម្ភារៈដល់ក្រសួងសុខាភិបាល
លោក Pern Chen និងក្រុមការងារ ប្រគល់សម្ភារៈដល់ក្រសួងសុខាភិបាល

លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍ កំពុងរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៦,៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១,០០០ ឈុត។ ឧបករណ៍ និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រសួងសុខាភិបាលប្រឆាំងនឹងមេរោគកូវីដ-១៩។

លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ ៥២,០០០ ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសម្ភារៈបង្ការមេរោគកូវីដ-១៩ ដល់ស្ថាប័នរដ្ឋផ្សេងទៀតផងដែរ រួមមាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ ការឧបត្ថម្ភទាំងនេះសរុបមានម៉ាស់មុខ ៤០,០០០ សន្លឹក ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ។

សកម្មភាពចែករំលែកព្រឹត្តិបត្រព័ត៌មាន របស់ណាហ្គាវើលដ៍បេះដូងសប្បុរស
សកម្មភាពចែករំលែកព្រឹត្តិបត្រព័ត៌មាន របស់ណាហ្គាវើលដ៍បេះដូងសប្បុរស

លោក Pern Chen បានបញ្ជាក់ថា៖

​ «យើងសង្ឃឹមថា ការឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈរបស់យើងដល់ក្រសួងសុខាភិបាល នឹងចូលរួមជួយដល់ការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងការពារប្រជាជនយើងឲ្យមានសុវត្ថិភាព»។   

ប្រសាសន៍លោក Pern Chen 

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលសម្ភារៈទាំងនេះដោយផ្ទាល់ ពីលោក Pern Chen

លោកជំទាវ បានមានប្រសាសន៍ថា៖

«យើងសូមកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនមានទំនួលខុសត្រូវគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ-១៩។ យើងក៏វាយតម្លៃខ្ពស់ផងដែរ ចំពោះការឧបត្ថម្ភកុំព្យូទ័រយួរដៃ ដើម្បីឲ្យមន្ត្រីរបស់យើងអាចប្រើប្រាស់ ដើម្បីប្រមូលរបាយការណ៍ធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។ ការឧបត្ថម្ភនៃជែលលាងដៃ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់ប្រជាជន និងសហគមន៍របស់យើងនៅក្នុងស្ថានភាពដ៏លំបាកនេះផងដែរ»។

ប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ
សម្ភារៈប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានឧបត្ថម្ភ
សម្ភារៈប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានឧបត្ថម្ភ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T