ទឹកមុខ ស្វាមី ពេលឃើញស៊ឹម សូលីកា ថើបអតីតប្តី ក្នុងថ្ងៃកំណើត (មានវីដេអូ)

//s5.kh1.co/30/30f732dd6298647172df71dcd809a9251d5332c2.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រេចិត្តរៀបការជាថ្មីជាមួយ លោក អេង ឬទ្ធី រួចមក អ្នកនាង ស៊ឹម សូលីកា កាន់តែមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំង។

ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ន អ្នកនាង​ ស៊ឹម សូលីកា បានសម្រេចចិត្តរៀបការជាមួយលោក អេង ឬទ្ធី បន្ទាប់ពីលែងលះជាមួយអតីតស្វាមីបានដាច់ស្រេច ហើយពេលនេះតារាស្រីរូបនេះ កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ និង សុភមង្គលខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើល ពីទំនាក់ទំនងរវាង នាងជាមួយអតីតស្វាមីវិញ ឃើញថា អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អដូចជាមិត្តភក្ដិនឹងគ្នាដដែល។ បើទោះជាធ្លាប់ជាប្ដីប្រពន្ធ តែពេលនេះអ្នកទាំងពីរបានលែងលះគ្នាបានដាច់ស្រចហើយ។ ក្នុងនោះដែរ យើងក៏សង្កេតឃើញ សកម្មភាពរវាងគ្រួសារ អ្នកនាង ស៊ឹម សូលីកា និង គ្រួសារខាងអតីតស្វាមី ហាក់ជាត្រូវរូវគ្នាខ្លាំងតែម្ដង។ ជាពិសេស រាល់ពេលមានកម្មវិធីជួបជុំម្ដងៗ តែងតែមានវត្តមានអតីតស្វាមីនាងចូលរួចជានិច្ច។

ជាក់ស្ដែង កាលពីម្សិលមិញនេះ កូនស្រីតារាស្រីរូបនេះ ព្រមទាំងគ្រួសារ និង មិត្តភក្ដិជាច្រើនបានធ្វើពិធីខួបកំណើតជូនដល់នាង និង លោក អេង ឬទ្ធី ផងដែរ។ ដោយក្នុងកម្មវិធីនោះ មើលទៅពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង មិនតែបុណ្ណោះ យើងក៏ឃើញមានវត្តមានអតីតស្វាមីអ្នកនាង ស៊ឹម សូលីកា ក៏បានមកចូលរួចអបអរថ្ងៃខួបកំណើតនាងដោយផ្ទាល់។ តែអ្វីដែលយើង សង្កេតឃើញនោះ តារាស្រីជើងចាស់រូបនេះ ក៏បានថើបថ្ពាល់អតីតស្វាមី យ៉ាងស្និទិ្ធស្នាល ពោរពេញដោយស្នាមញញឹមតែម្តង។

គួរបញ្ជាក់ផងដែរថា បើទោះបី តារាស្រីរូបនេះ បង្ហាញភាពស្និទ្ធិស្នាល និងថើបទៅកាន់អតីតស្វាមីនោះ វាគ្រាន់តែបង្ហាញពីការរាប់អានចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ដោយពេលនេះ តារាស្រីរូបនេះក៏ជាភរិយាថ្មី លោក អេង ឬទ្ធី ដែលស្វាមីល្អ ចាំជួយមើលថែនាងផងដែរ៕

ប្រភពវីដេអូ៖ ហឿង ច័ន្ទបូណា

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖​



អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី
អ្នកនាង ស៊ឹម សូលីកា និង អតីតស្វាមី
អ្នកនាង ស៊ឹម សូលីកា និង អតីតស្វាមី
អ្នកនាង ស៊ឹម សូលីកា 
អ្នកនាង ស៊ឹម សូលីកា 
អ្នកនាង ស៊ឹម សូលីកា 
អ្នកនាង ស៊ឹម សូលីកា 
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T