សត្វស្វារាប់រយក្បាលនៅក្នុងប្រទេសថៃ ត្រូវបានគេចាប់ក្រៀវ ដោយសារបញ្ហានេះ...

//s5.kh1.co/4d/4dce4bb1de2522faeb5c8b988ecf0aa2f4212ffa.jpg
សង្គម

 ២៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្វាប្រមាណ២,០០០ក្បាល ដែលរស់នៅក្នុងខេត្តឡូពបូរី ភាគកណ្ដាលប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឲ្យមកលេងកម្សាន្តឥតដាច់...

ថៃ៖ ស្វាប្រមាណ២,០០០ក្បាល ដែលរស់នៅក្នុងខេត្តឡូពបូរី ភាគកណ្ដាលប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឲ្យមកលេងកម្សាន្តឥតដាច់ ហើយពួកវាក៏តែងតែបានចំណីសុីឆ្អែតៗពីភ្ញៀវទេសចរផងដែរ។ យ៉ាងណាមិញ ចាប់តាំងពីប្រទេសថៃបានបិទច្រកព្រំដែនរបស់ខ្លួននៅថ្ងៃទី ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលវីរុសកូរ៉ូណា បានធ្វើឲ្យហ្វូងស្វាទាំងនោះមិនមានចំណីស៊ីគ្រប់គ្រាន់ទេ ហើយពួកវាបានអុកឡុកអ្នកស្រុកដើម្បីបានចំណីស៊ីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្វូងស្វា
ហ្វូងស្វា

ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខេត្ដឡូពបូរីបានដាក់ផែនការចាប់ស្វាឈ្មោលចំនួន៥០០ក្បាល មកក្រៀវក្នុងរយៈពេល២ខែ ដែលការក្រៀវនេះនឹងមិនបង្កការគំរាមកំហែងដល់ចំនួនសត្វស្វាឡើយ គឺគ្រាន់តែដើម្បីកាត់បន្ថយកំណើនរបស់ពួកវា ស្របពេលអត្រាភ្ញៀរទេសចរធ្លាក់ចុះខ្លាំងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកស្រី Supakarn Kaewchot ជាមន្ដ្រីពេទ្យសត្វរបស់រដ្ឋាភិបាលបាននិយាយថា៖

ពួកវាធ្លាប់មានភ្ញៀវទេសចរដាក់ចំណីឲ្យស៊ី ប៉ុន្ដែបច្ចុប្បន្នមិនមានទេ ហើយពួកវាក៏មិនមានកន្លែងដើម្បីរកចំណីស៊ីដោយខ្លួនឯងដែរ។ ដូច្នេះ ពួកវាបានដណ្ដើមអាហារពីអ្នកស្រុក ដើម្បីរស់។

លោកស្រី Supakarn Kaewchot 

លោកស្រីបន្ដថា៖

ដើម្បីគ្រប់គ្រងកំណើនរបស់ពួកវាយ៉ាងឆាប់រហ័ស នៅសប្ដាហ៍នេះអាជ្ញាធរបានដាក់ទ្រុងធំៗដែលមានផ្លែឈើ នៅជុំវិញទីក្រុង។

លោកស្រី Supakarn Kaewchot 
ក្រុមអ្នកជំនាញ កំពុងធ្វើការក្រៀវស្វា
ក្រុមអ្នកជំនាញ កំពុងធ្វើការក្រៀវស្វា

គួរបញ្ជាក់ថា ខេត្ដឡូពបូរីប្រៀបបានជាផ្ទះរបស់ពពួកសត្វស្វារាប់ពាន់ក្បាលនោះអីចឹង ដែលពួកវាបានបែងចែកជាពីរក្រុម និងរស់នៅតំបន់ពីរផ្សេងគ្នា ដែលមួយក្រុមរស់នៅក្បែរបរិវេណប្រាសាទ និងមួយក្រុមទៀតរស់នៅក្នុងទីក្រុង៕

សូមទស្សនារូបភាពបន្ថែម៖

សត្វស្វាដែលចាប់ក្រៀវ
សត្វស្វាដែលចាប់ក្រៀវ
សត្វស្វាដែលចាប់ក្រៀវ
សត្វស្វាដែលចាប់ក្រៀវ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T