ខេត្តកំពត ៖ ពិធីកាត់ផ្លែឈើក្នុងមង្គលការមួយ បានក្លាយជាការភ័យរន្ធត់ ផ្អើលរត់ជាន់គ្នាទាំងអ្នកដើមការនិង ភ្ញៀវព្រមទាំងអ្នកភ្លេង បន្ទាប់ពីយុវជនម្នាក់ត្រូវគេគប់នឹង កែវរបួសបែកក្បាលហូរឈាម និងម្តាយខាងស្រី ព្រមទាំងសាច់ញាតិម្នាក់ទៀតដួលសន្លប់ ។

តាមប្រភពព័ត៌មានឱ្យដឹងថា ពិធីមង្គលការនេះបានរៀបចំឡើងកាលពីថ្ងៃ៦កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា នៅកោះតាព្រហ្ម ភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ ពិធីបានប្រារព្ធធ្វើទៅតាមទំនៀមទម្លាប់តាំងពីព្រឹករហូតដល់ ល្ងាច ដោយមានប្រគំតន្ត្រីយ៉ាងអឺងកងផង ដែរ ។ លុះនៅវេលាម៉ោង៨និង៣០នាទីយប់ ខណៈភ្ញៀវទាំងសងខាងកំពុងពិសាភោជនាហារ និងចូលដល់ពិធីកាត់ផ្លែឈើ ស្រាប់តែកើតមានជម្លោះមួយនៅក្នុងរោងការនេះ ដោយមានចាននិងកែវ ហើរព្រោងព្រាតស្រោចដាក់គ្នា ។ ពេលនោះធ្វើឱ្យភ្ញៀវដែលចូលរួមនិងក្រុមអ្នកភ្លេងបានរត់ ចែកផ្លូវគ្នាអស់ហើយម្តាយកូនក្រមុំ និងស្ត្រីម្នាក់ទៀតដែលជាសាច់ញាតិខាងស្រីសន្លប់ ។ ចំណែកយុវជនម្នាក់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតបានរងរបួសក្បាលហូរឈាមជោកអាវ ត្រូវបានគេគ្រាហ៍ចេញពីរោងការ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]