អបអរសាទរ! BTS ឈ្នះពានរង្វាន់ថ្មី មិនមែនតែលើចម្រៀង តែជាការបង្កើតឥទ្ធិពលវិជ្ជមាន សម្រាប់ពិភពលោក

//s5.kh1.co/b9/b99dc18e077059e0ddbb07ada8385acf1317e555.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

BTS បានក្លាយជាម្ចាស់ ពានរង្វាន់លើកទឹកចិត្ត Integrated Campaigns and Events ពីយូនីសេហ្វ សម្រាប់យុទ្ធនាការ LOVE MYSELF campaign របស់ពួកគេ ដែលបានជម្រុញចិត្ត និងលើកទឹកចិត្តដល់មនុស្សជាច្រើន នៅជុំវិញពិភពលោក ពិសេសយុវវ័យក្រោមអាយុ ១៨ឆ្នាំ។

កូរ៉េខាងត្បូង ៖ វាហាក់ដូចជា BTS កំពុងប្រមូលយក រាល់រង្វាន់ផ្សេងៗដែលមាន ទាំងនៅក្នុង និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅថ្ងៃទី ២២ ខែមិថុនា ម្សិលមិញ ក្រុមចម្រៀងប្រុសវ័យក្មេង ដ៏ល្បីរបស់កូរ៉េខាងត្បូងមួយក្រុមនេះ ទើបតែទទួលបាន ពានរង្វាន់លើកទឹកចិត្ត Integrated Campaigns and Events ពីយូនីសេហ្វ សម្រាប់យុទ្ធនាការ LOVE MYSELF campaign​ ដែលពួកគេ រួមជាមួយផលិតកម្មរបស់ពួកគេ គឺ BigHit Entertainment បាន និងកំពុងធ្វើ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះ យូនីសេហ្វ បានផ្តល់ឪកាសដល់ យុទ្ធនាការផ្សេងៗ ទូទាំងពិភពលោក ទាំងអស់សរុបចំនួន ១០០ ត្រូវបានជ្រើសរើសមកពី ៥០ប្រទេសផ្សេងៗគ្នា ហើយវាត្រូវបានជ្រើសរើស ដោយការបោះឆ្នោត របស់បុគ្គលិកអង្គការយូនីសេហ្វ។

នៅទីបំផុត យុទ្ធនាការ LOVE MYSELF campaign របស់ BTS ដែលបានផ្ដល់ការលើកទឹកចិត្ត ដល់មនុស្សទូទាំងពិភពលោក ពិសេសយុវវ័យ មានអាយុក្រោម ១៨ ឆ្នាំ ក៏ទទួលសម្លេងគាំទ្រ ច្រើនជាងគេ ទើបពានរង្វាន់លើកទឹកចិត្ត Integrated Campaigns and Events មិនអាចទៅណាឆ្ងាយ វាក៏ក្លាយជារបស់ពួកគេ៕

ទស្សនារូបភាពខាងក្រោម ៖

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T