ភ្លេចៗខ្លួន អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោកកើនលើស«៩លាននាក់» រីឯអ្នកស្លាប់ក៏មិនណយដែរ

//s5.kh1.co/fc/fcc87cfeadaca99c16012b32725ddd5a48df9531.jpg
សង្គម

 ២៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្លេចៗខ្លួន អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោកកើនលើស«៩លាននាក់»ហើយ រីឯអ្នកស្លាប់ក៏មិនណយដែរ

បរទេស៖ យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង៤:០០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោកបានបន្ដកើនដល់ ៩,២០៦,៦០៩នាក់ ដោយក្នុងនោះស្លាប់ចំនួន ៤៧៤,៧៣០នាក់ និងជាសះស្បើយចំនួន ៤,៩៥៥,៤១៥នាក់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះដែរ ជំងឺកូវីដ-១៩ បានរីករាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ហើយក្នុងនោះប្រទេសចំនួនពីរកំពុងរងគ្រោះខ្លាំងជាងគេ ដូចជាសហរដ្ឋអាមេរិក ដែលមានករណីឆ្លងសរុបចំនួន ២,៣៨៨,២២៥នាក់ និងស្លាប់ចំនួន ១២២,៦១១នាក់ ហើយបន្ទាប់គឺប្រទេសប្រេស៊ីល ដែលមានករណីឆ្លងសរុបចំនួន ១,១១១,៣៤៨នាក់ និងស្លាប់ចំនួន ៥១,៤០៧នាក់។

គួរជម្រាបថា គិតចាប់ពីចុងឆ្នាំ២០១៩ មកទល់សព្វថ្ងៃនេះ គឺនៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលប្រភេទណាមួយដែលមានប្រសិទ្ធភាព១០០% សម្រាប់ចាក់ការពារ ឬព្យាបាលនៅឡើយទេ។ ខណៈពេលដែល វ៉ាក់សាំងរាប់សិបប្រភេទស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោកក៏ធ្លាប់អះអាងថា វ៉ាក់សាំងអាចនឹងរួចរាល់នៅមុនបំណាច់ឆ្នាំ២០២០នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យ
អ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យ
អ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យ
អ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T