ខេត្តកំពង់ស្ពឺ ៖ គូស្វាមីភរិយាថ្មោងថ្មីមួយគូ មិនទាន់ទាំងបញ្ចប់ ពិធីរៀបការរួចរាល់ផង ស្រាប់តែកូនកំលោះ ដើរប៉ះខ្សែភ្លើងដែលមានតំណ បណ្តាល ឱ្យឆក់ស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីពិធីសែនចង.ដៃ រួច ធ្វើឱ្យនារីជាកូនក្រមុំយំ សោកបោកខ្លួន ដែលហេតុការណ៍ នេះ បង្កឱ្យមានការភ្ញាក់ផ្អើល វេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ មេសា ២០១៣ ស្ថិតក្នុងភូមិគោកដង្កោ ឃុំពេជ្យមុនី ស្រុកគងពិសី ។ កូនកំលោះដែលស្លាប់នេះ ត្រូវបានគេស្គាល់ ឈ្មោះណន និត អាយុ២០ឆ្នាំ ចំណែកកូនក្រមុំ ឈ្មោះភូ គន្ធា អាយុ២០ឆ្នាំ ដូច គ្នា៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]