ល្អណាស់! ១ភាគ៥នៃបាតសមុទ្រ នៅលើផែនដី ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ដាក់បញ្ចូលទៅក្នុងផែនទី

//s5.kh1.co/4c/4c9b1508fcc79ac9663d1849da2a526a4ebd4e82.jpg
បច្ចេកវិទ្យា

 ២៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងឆ្នាំ២០១៧ មានតែ៦ភាគរយនៃបាតមហាសមុទ្រ លើពិភពលោក ត្រូវបានគេវាស់វែង ទៅលើអ្វីដែលគេហៅថាស្ដង់ដារទំនើប។

បរទេស៖ គំនិតផ្ដួចផ្ដើមដែលព្យាយាមជម្រុញ ការបង្កើតផែនទីពេញលេញនៃមហាសមុទ្រ បានបង្ហាញថា មួយភាគប្រាំនៃកិច្ចការនេះត្រូវបានបញ្ចប់ហើយ។ នៅពេលដែលគម្រោង Nippon Foundation-GEBCO Seabed 2030 បានបង្កើតឡើងក្នុងឆ្នាំ២០១៧ មានតែ៦ភាគរយនៃបាតមហាសមុទ្រ លើពិភពលោក ត្រូវបានគេវាស់វែង ទៅលើអ្វីដែលគេហៅថាស្ដង់ដារទំនើប។ ឥឡូវចំនួនមាន១៩ភាគរយ គឺកើនឡើងពី១៥ភាគរយ កាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិន្នន័យនៃការវាស់ជម្រៅសមុទ្រ ទំហំប្រហែល១៤.៥លានគីឡូម៉ែត្រក្រឡា ត្រូវបានដាក់បញ្ចូលក្នុងបណ្ដាញ GEBCO ក្នុងឆ្នាំ២០១៩ ដែលជាតំបន់មួយ ដែលស្មីនឹងជិតពីរដងនៃទំហំប្រទេសអូស្ត្រាលី។

ផែនទីដែលបង្ហាញពី តំបន់ជម្រៅទឹកសមុទ្រ
ផែនទីដែលបង្ហាញពី តំបន់ជម្រៅទឹកសមុទ្រ

រូបខាងលើបង្ហាញពីផែនទី ដែលទើបតែត្រូវបានគេបង្កើតឡើង។ ពណ៌ខ្មៅតំណាងឲ្យតំបន់ ដែលគេមិនទាន់ទទួលបានការវាស់វែង ផ្នែកនៅខាងក្រោមបាតសមុទ្រ។ ចំណែកពណ៌ខៀវតំណាងឲ្យជម្រៅនៃទឹក (ពណ៌ស្វាយជម្រៅជ្រៅ រីឯខៀវស្រាលជម្រៅរាក់)។

ឧបករណ៍ខ្ទរសំឡេង បំពាក់លើកប៉ាល់ ដើម្បីវាស់ជម្រៅទឹកសមុទ្រ
ឧបករណ៍ខ្ទរសំឡេង បំពាក់លើកប៉ាល់ ដើម្បីវាស់ជម្រៅទឹកសមុទ្រ

នាយកគម្រោង លោក Jamie McMichael-Phillips បានប្រាប់ថា៖ «សព្វថ្ងៃនេះ យើងសម្រេចបានកម្រិត១៩ភាគរយ។ នោះមានន័យថា យើងត្រូវការវាស់វែងចំនួន៨១ភាគរយទៀត នៃមហាសមុទ្រ សម្រាប់បន្ថែមទៅលើផែនទី។ នោះគឺជាតំបន់មួយដែលមានទំហំប្រហែល២ដង នៃទំហំលើភពអង្គារដែលយើងត្រូវសិក្សា នៅទសវត្សរ៍បន្ទាប់»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T