ពលរដ្ឋប្រេស៊ីល​សម្រុកទៅលេងឆ្នេរសមុទ្រ ខណៈ​ករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើងដល់ជាង១លាននាក់

//s5.kh1.co/b3/b30430fc2b55366d55ad9e01f21515986dc94ea7.jpg
សង្គម

 ២៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជំងឺកូវីដ១៩ឆក់យកជីវិតពលរដ្ឋប្រេស៊ីលជាង ៥ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ១លាននាក់

រីយ៉ូដឺចេណេរ៉ូ៖ បច្ចុប្បន្ននេះ​ ជំងឺកូវីដ១៩បានបន្តឆក់យកជីវិតពលរដ្ឋប្រេស៊ីលអស់ជាង ៥ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺជាង ១លាននាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏ពលរដ្ឋប្រេស៊ីលមួយចំនួន ហាក់មិនមាន​ការខ្លាចរអាទៅនឹងជំងឺកាចសាហាវនេះ ហើយបែរជានាំគ្នាទៅលេងឆ្នេរសមុទ្រយ៉ាងច្រើនកុះករ ដោយ​មិនបានរក្សាគម្លាតឆ្ងាយពីគ្នា ក៏ដូចជាពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋប្រេស៊ីល បានសម្រុកទៅលេងឆ្នេរសមុទ្រ រីយ៉ូដឺចេណេរ៉ូ
ពលរដ្ឋប្រេស៊ីល បានសម្រុកទៅលេងឆ្នេរសមុទ្រ រីយ៉ូដឺចេណេរ៉ូ

កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងសុខាភិបាលប្រេស៊ីលបាន​រាយការណ៍ថា មនុស្សចំនួន ២១,៤៣២ នាក់បានឆ្លងជំងឺកូវីដ១៩ ​ហើយក្នុងនោះមានមនុស្សយ៉ាងហោចណាស់ ៦៥៤ នាក់ ​ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺនេះ។

ពលរដ្ឋប្រេស៊ីលកំពុងកម្សាន្តនៅឆ្នេរសមុទ្រ ខណៈឆ្លងនៅតែបន្តកើនឡើង
ពលរដ្ឋប្រេស៊ីលកំពុងកម្សាន្តនៅឆ្នេរសមុទ្រ ខណៈឆ្លងនៅតែបន្តកើនឡើង

គួរជម្រាបផងដែរថា ដោយ​សារកង្វះការធ្វើតេស្ត និងការគោរពតាមវិធានការរក្សាគម្លាតឆ្ងាយពីសង្គម បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បន្តកើនឡើងខ្លាំងនៅលើពីភពលោក បន្ទាប់ពីសហរដ្ឋអាមរិក។ ហើយខណៈពេលដែលស្ថានភាពនៃជំងឺកាចសាហាវនេះ នៅមិនទាន់ធូរស្រាលផងនោះ រដ្ឋាភិបាល​ប្រេស៊ីល បានសម្រេចប្រកាសបន្ធូរបន្ថយវិធានការបិទទ្វារប្រទេស ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិឡើងវិញ៕

អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T