កីឡា​ករ​ ៥នាក់ ​របស់ Red ​Star​ រក​ឃើញ​ផ្ទុក​​COVID​-19​ ​ក្រោយ​លើក​ពាន​លីគ​ Super​Liga​

//s5.kh1.co/97/97ba0086debd7499459cd4a9f2aee76006d5e62a.jpg
កីទ្បា

 ២៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តាមការផ្សាយរបស់ CNA នៅថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា មានកីឡាករ ៥នាក់ ដែលស្ថិតនៅជាសមាជិក ក្រុមបាល់ទាត់ Red Star Belgrade បានធ្វើតេស្តវិជ្ជមានលើជំងឺផ្លូវដង្ហើមថ្មី Covid-19

យោងតាមការផ្សាយរបស់ CNA នៅថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា មានកីឡាករ ៥នាក់ ដែលស្ថិតនៅជាសមាជិក ក្រុមបាល់ទាត់ Red Star Belgrade បានធ្វើតេស្តវិជ្ជមានលើជំងឺផ្លូវដង្ហើមថ្មី Covid-19។ ការរកឃើញនេះ ធ្វើឡើងក្រោយពេលលើកពាននៃកំពូលជើងឯក SuperLika រដូវកាលឆ្នាំ ២០១៩-២០២០ ដោយមានអ្នកទស្សនាក្នុងកីឡាដ្ឋាន ជាង ១៨០០០ នាក់ជាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហានេះបានកើតឡើងក្រោពេលរដ្ឋាភិបាល បានបន្ធូរបន្ថយការរឹតបន្តឹងជាសាធារណៈ ដែលបានអនុញ្ញាតឲ្យមានការជួបជុំឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្លឹបនាថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋាភិបាល ស៊ែប៊ី បានបន្ធូរបន្ថយការរឹតបន្តឹងសាធារណៈលើការទប់ស្កាត់ Covid-19 ហើយបើកការអនុញ្ញាត ឲ្យមានអ្នកគាំទ្រចូលមើល ការប្រកួតនេះឡើងវិញដែរ។ ហើយការជួបជុំដ៏ច្រើនជាងគេនៅ អ៊ឺរ៉ុប ក្នុងកីឡាដ្ឋាន ប្រមាណ ១៨០០០នាក់ ដើម្បីទស្សនាក្រុម Red Star ប៉ះក្រុម Partizan Belgrade ក្នុងជំនួប ដឺប៊ី ក្លឹប។

 Red Star
 Red Star

ក្លឹបខាងលើបានបន្តថា កីឡាករ ៤នាក់ ក្នុងចំណោម ៥នាក់ មិនបានចូលរួមប្រកួតនោះទេ ដោយហេតុពួកគេមានអារម្មណ៍ មិនស្រួលខ្លួនមុនការប្រកួត ដែលអាចពាក់ព័ន្ធនិងរោគសញ្ញា Covid-19។

គួរបញ្ជាក់ថា កីឡាករទាំង ៥នាក់ ដែលវិជ្ជមាន Covid-19 នោះមានឈ្មោះ Marko Gobeljic, Njegos Petrovic, Dusan Jovancic, Marko Konatar និង Branko Jovicic ដែលពួកគេ បានវិលត្រលប់មកវិញជាមួយនឹងលទ្ធផលវិជ្ជមានសម្រាប់ជំងឺនេះ។

 Red Star
 Red Star

ក្រោយមកកីឡាករ 5នាក់ខាងលើ បានដាក់ខ្លួនស្នាក់នៅដាច់ដោយឡែកពីគេ និងមានការទាក់ទងយ៉ាងល្អជាមួយក្រុមគ្រូពេទ្យក្លឹប ។

នេះជាលើកទី៣ហើយ ដែលក្រុម Red Star លើកពានលីគ កំពូលជាប់ៗគ្នា ក្នុងចំណោម ៦លើកមកនេះ ហើយថ្ងៃលើកពានក៏មានអ្នកគាំទ្រជា ១៨០០០​នាក់ ចូលរួមទស្សនានៃការប្រគួតនេះ៕

 Red Star
 Red Star
 Red Star and Partizan Belgrade
 Red Star and Partizan Belgrade
 Red Star
 Red Star
 Red Star
 Red Star
 Red Star
 Red Star
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T