បុរសរូបនេះ ត្រូវបង្ខំចិត្តដើរចម្ងាយជាង«៩៥០គីឡូម៉ែត្រ»ទៅផ្ទះសាច់ញាតិ បន្ទាប់ពីគេហាមឃាត់មិនឲ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដោយសារតែ...

//s5.kh1.co/dd/ddf4258b855cafa991a317c099b6d2e81fbcc9ef.jpg
សង្គម

 ២៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ ត្រូវបង្ខំចិត្តដើរចម្ងាយជាង«៩៥០គីឡូម៉ែត្រ»ទៅផ្ទះសាច់ញាតិ បន្ទាប់ពីគេហាមឃាត់មិនឲ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដោយសារតែ...

ចិន៖ ជាការពិតណាស់ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩កាលពីចុងឆ្នាំ២០១៩មក ប្រជាពលរដ្ឋចិនគ្រប់រូប តម្រូវឲ្យមានកូដលើស្មាតហ្វូន សម្រាប់បញ្ជាក់ពីសុខភាពរបស់ខ្លួន ហើយបើមិនដូច្នោះទេ គេនឹងមិនអនុញ្ញាតឲ្យចូលសណ្ឋាគារ ផ្សារទំនើប ឬកន្លែងសាធារណៈផ្សេងៗឡើយ រួមទាំងការជិះរថយន្ដភ្លើងក្រោមដីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសវ័យចំណាស់
បុរសវ័យចំណាស់

ជាក់ស្ដែង បុរសវ័យចំណាស់ម្នាក់ មាននាមត្រកូលថា ជី រស់នៅភាគខាងកើតប្រទេសចិន បានចំណាយពេលកន្លះខែ ដើម្បីធ្វើដំណើរដោយថ្មើរជើង បន្ទាប់ពីគាត់ត្រូវបានគេហាមឃាត់ក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដោយសារតែគាត់មិនមានទូរសព្ទស្មាតហ្វូន សម្រាប់ប្រើប្រាស់កម្មវិធីម៉្យាងរបស់រដ្ឋ ដែលអាចបញ្ជាក់ថាគាត់មានផ្ទុកជំងឺកូវីដ-១៩ ឬមិនមាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យចំណាស់ខាងលើ បានធ្វើដំណើរពីខេត្តអានហ៊ួយ ស្ថិតនៅភាគខាងកើតប្រទេសចិន ដើម្បីទៅស្នាក់នៅផ្ទះសាច់ញាតិរបស់គាត់ក្នុងខេត្តហ្សេជាំង ស្ថិតនៅភាគខាងជើងប្រទេសចិន ទាំងដែលសង្ឃឹមថាអាចរកការងារធ្វើនៅទីនោះ ព្រោះគាត់មិនមានកូនជាទីពឹងឡើយ។ ហើយគាត់បានដើរអស់ចម្ងាយជាង៩៥០គីឡូម៉ែត្រឯណោះ។

បុរសវ័យចំណាស់
បុរសវ័យចំណាស់

យ៉ាងណាមិញ ក្រោយពីធ្វើដំណើរហាលខ្យល់អស់រយៈពេលជាងកន្លះខែមក ទីបំផុតគាត់ត្រូវបានអ្នកបើកឡានម្នាក់នាមត្រកូលថា លីវ ប្រទះឃើញនៅពេលដែលគាត់កំពុងបោយដៃនៅក្បែរចិញ្ចើមថ្នល់កាលពីយប់ថ្ងៃពុធសប្ដាហ៍មុននេះ។ ហើយពេលនោះដែរ គាត់ក៏បានរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួនទៅកាន់លោក លីវ ផងដែរ។

បុរសវ័យចំណាស់ នៅក្នុងប៉ុស្ដិ៍ប៉ូលិស
បុរសវ័យចំណាស់ នៅក្នុងប៉ុស្ដិ៍ប៉ូលិស

ក្រោយមកទៀត លោក លីវ បាននាំបុរសវ័យចំណាស់ ទៅទទួលទានអាហារខ្លះៗ និងប្រុងជូនគាត់ទៅកាន់គោលដៅ ប៉ុន្ដែដោយសារតែពេលនោះច្រកទ្វារត្រូវបានចាក់សោរ ដូច្នេះហើយទើបបុរសវ័យចំណាស់ បានស្នាក់នៅប៉ុស្ដិ៍ប៉ូលិសបណ្ដោះអាសន្នសិន រហូតដល់សាច់ញាតិរបស់គាត់មកទទួលត្រលប់ទៅផ្ទះវិញ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T