មន្រ្តីអាកាសចរណ៍ថៃ៖ ការធ្វើដំណើរមកកាន់ប្រទេស​ថៃ អាច​នឹងចាប់ផ្តើមនៅខែក្រោយនេះ

//s5.kh1.co/66/662e6dc670f90f7f6f6340e93622dc1a8b3af807.jpg
សង្គម

 ២៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

និយតករអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសថៃអាចអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិ ចូលមកប្រទេសខ្លួនវិញបាននៅខែក្រោយក្នុងគោលបំណងធ្វើពាណិជ្ជកម្ម

ថៃ៖ និយតករអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃអាចអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិចូលមកប្រទេសខ្លួនវិញបាននៅខែក្រោយក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ខណៈពេលដែលប្រទេសនេះកំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផលប៉ះពាល់នៃជំងឺ COVID-១៩ និងការទប់ស្កាត់ការធ្វើដំណើរជាសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃដែលមានចំនួន ១២% នៃសេដ្ឋកិច្ចជាតិសរុបនោះត្រូវបានធ្លាក់ចុះ ដោយសារការហាមឃាត់ការធ្វើដំណើរនិងការព្រួយបារម្ភអំពីសុខភាព ហើយគម្រោងដែលនឹងទាក់ទាញភ្ញៀវទេសចរឱ្យមានការកើនឡើងនៅឆ្នាំនេះបែរជាត្រូវធ្លាក់ចុះពីចំនួនជិត ៤០ លាននាក់នៅក្នុងឆ្នាំ ២០១៩ មកនៅត្រឹមចំនួន ១៤ លាននាក់នៅឆ្នាំនេះ។

លោក Chula Sukmanop និង សហការី<br>
លោក Chula Sukmanop និង សហការី

អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) លោក Chula Sukmanop បានប្រាប់សារព័ត៌មាន Reuters ថា “នៅក្នុងខែកក្កដាយើងអាចបើកដំណើរការសម្រាប់ក្រុមមួយចំនួន ប៉ុន្តែវានឹងមិនបើក ១០០ ភាគរយទេ”។

លោក Chula បាននិយាយថា ការហាមឃាត់ការហោះហើរសម្រាប់មនុស្សទាំងអស់លើកលែងតែការ ធ្វើមាតុភូមិនិវត្តន៍នឹងត្រូវផុតកំណត់នៅចុងខែនេះ ប៉ុន្តែទំហំដែលប្រទេសនេះអាចបើកឡើងវិញបានគឺ អាស្រ័យលើមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺ COVID-១៩ របស់រដ្ឋាភិបាល។

ប្រទេសថៃដែលមានកំណត់ត្រាករណីឆ្លងវីរុសនេះចំនួន ៣,១៤១ នាក់ និងអ្នកស្លាប់ចំនួន ៥៨ នាក់បានផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមេសា។

លោក Chula Sukmanop និង សហការី
លោក Chula Sukmanop និង សហការី

លោក Chula បាននិយាយថាក្រុមអ្នកធ្វើដំណើរជាក់លាក់មួយចំនួនអាចត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចដូចជា គណៈប្រតិភូធុរកិច្ច ប៉ុន្តែពួកគេអាចនឹងត្រូវដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់។

ប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បិតជាច្រើន និងមិនមានការចម្លងជំងឺនេះសម្រាប់អ្នករស់នៅក្នុងប្រទេសថ្មីអស់រយៈពេល ២៤ ថ្ងៃមកហើយ។ រាល់ករណីថ្មីៗរួមមាន ៦ ករណីដែលត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងការដាក់នៅដាច់ដោយលែកក្នុងចំណោមប្រជាជន ថៃដែលត្រឡប់មកពីបរទេស។

រូបតំណាង
រូបតំណាង

លោកបានបន្ថែមថាព័ត៌មានលម្អិតសម្រាប់តម្រូវការធ្វើដំណើរកំពុងត្រូវបានពិភាក្សាដូចជា៖ វិញ្ញាបនប័ត្រអនុញ្ញាតឱ្យចូល និងលក្ខខណ្ឌផ្សេងទៀតមុនពេលចេញដំណើរនិងពេលមកដល់។

កាលពីថ្ងៃពុធក្រុមហ៊ុន Airports of Thailand Pcl បាននិយាយថា ខ្លួនរំពឹងថាការធ្វើដំណើរនឹង វិលត្រឡប់មករកកម្រិតធម្មតាវិញនៅខែតុលាឆ្នាំ ២០២២ ៕

ប្រភព៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T