ភ្នំពេញ : បុរសម្នាក់ ពេលកំពុងជិះម៉ូតូទាំងអាការ: ស្រវឹងបានបុកជាមួយរថយន្តដឹងឥវ៉ាន់ បណ្តាលឲ្យរងរបួស ធ្ងន់ កាលពីវេលាម៉ោង១២ និង ៣០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុង ពីជម្ពូវ័ន្ត ទៅត្រពាំងពោធិ៍ នៅជាប់រោងចក្រ QMI ក្នុងភូមិត្រពាំង ពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ ដែលឃើញ គ្រោះថ្នាក់ចរាចរនេះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ គេឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាកគុប សេ៩០ ពណ៌ ទឹកសមុទ្រ ពាក់ស្លាក លេខភ្នំពេញ 1AU-1434 ក្នុងទិសដៅពីត្បូងទៅជើង ទាំងអាការ:ស្រវឹង លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង បានបុក ជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0183 បើកបរក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឲ្យជន រងគ្រោះ ដួលបែកមុខបែកមាត់ និងជើង រងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើករថយន្ត ដែលគេមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។ ដោយឡែកជនរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ យ៉ង់ ទីណា អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ។

បើតាមប្រជាពលរដ្ឋ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមសង្រោះ និងរថយន្តសង្រ្គោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]