កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង «ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០»

//s5.kh1.co/42/424c39d8666e59633b14dc5eee9bcccbf5280e6a.jpg
Khmerhome

 ២៣-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=366,q=100/c2/c2a88920d3a2bbabf95d6429f6cfccb9cfb85bd1.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «គម្រោងកិច្ចសហប្រតិបត្តិការ សម្រាប់មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ​២០២០» នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។

ខ្ញុំសូមសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្រ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់គម្រោងថ្មីចំនួន២០បន្ថែមទៀត គាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ដែលមានថវិកាសរុបចំនួនប្រមាណ ៧.២២៥.៤០០,០០ដុល្លារ។ ជាការថ្លែង របស់ លោក ប្រាក់ សុខុន នៅក្នុងពិធីខាងលើ បន្តថា គម្រោងទាំងនេះនឹងបន្តរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស អប់រំ បេតិកភណ្ឌវប្បធម៌ ជាដើម។  

https://s5.kh1.co/__image/w=650,h=434,q=100/27/2799fe44ecd5efb9fbc90a03d422483b3cf9e0b3.jpg

លោក រដ្ឋមន្រ្តីបានរម្លឹកថា ​កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានចុះហត្ថលេខាជាមួយ លោក  វ៉ាង វិនធាន សម្រាប់គម្រោងចំនួន១៩ របស់កម្ពុជា ដែលគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៨។ លោក ថាគម្រោងទាំងនេះត្រូវបានអនុវត្តប្រកបដោយវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយបានបង្កើតនូវសមិទ្ធផលរូបីជាច្រើនក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ទោះបី​ជា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពីវិបត្ដិកូវីដ-១៩ ក៏ដោយ ក៏​កិច្ច​សហប្រតិបត្តិការកម្ពុជា-ចិនទាំងកម្រិតទ្វេភាគី និង​ពហុភាគី គឺ​នៅតែរក្សាបាននូវភាពសំខាន់​។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តី ថា ប្រទេស​ចិន ​បាន​ចាត់ទុក​ប្រទេសកម្ពុជា ​ជាអាទិភាពចម្បងក្នុងការ​ចូលរួមចំណែកគ្រប់គ្រងការ​រីករាល​ដាល​នៃ​ជំងឺ​ដ៏កាច​​សាហាវ​នេះ​ និង​កាត់បន្ថយ​​ផល​ប៉ះពាល់​សេដ្ឋកិច្ច​-សង្គម​។

លោក ប្រាក់ សុខុន បន្ថែមថា ​គ្រឿងបរិក្ខារប្រឆាំង​នឹងជំងឺ​រាត​ត្បាត​​ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ ​ត្រូវ​បាន​បញ្ជូន​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់កម្ពុជា ​ហើយនាវាដឹកជញ្ជូន​ត្រូវបានចាត់ចែងជា​ពិសេស​ក្នុងការ​ធានា​នូវ​លំហូរ​នៃ​វត្ថុធាតុ​ដើម ​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​របស់​យើង​។ កាលពីថ្ងៃទី១៦ ខែ​មិថុនា កន្លងមក កិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន (IGCC) ត្រូវបានប្រព្រឹត្តឡើងដោយជោគជ័យ​តាមរយៈ​​ Video Conference​ ដើម្បី​រៀបចំ​ជំហាន​បន្ទាប់​នៃ​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​​ក្នុង​គោលបំណង​កសាង​សហគមន៍​នៃ​អនាគត​រួមគ្នា​សម្រាប់​ប្រជាជាតិ​យើង​ទាំងពីរ​។

លោក រដ្ឋមន្រ្តីបន្ថែមទៀតថា កាលពីថ្ងៃទី១៨ ខែ​មិថុនា ​​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ លោក​ ​វ៉ាង​ ​យី​ ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្រ្តីដ៏ទៃទៀតក្នុងក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់​និង​ផ្លូវ ដោយបាន​ចែក​រំលែក​ទស្សនៈ​របស់ខ្ញុំ​ស្តីពី​ការកសាងសាមគ្គីភាព ដើម្បី​ដោះស្រាយ​ការ​រីករាល​ដាល​នៃ​វីរុសឆ្លងកូវីដ-១៩ និងលើកកម្ពស់ការស្តារឡើងវិញនៃសេដ្ឋ។

លោក បានបញ្ជាក់ នៅក្នុង​ពេល​វេលាដ៏​លំបាក​នៃ​ការរាតត្បាត​ជាសកលនេះ​ ​ពិធីចុះហត្ថលេខា​​របស់​យើង​នាថ្ងៃនេះ ​គឺទាន់​ពេលវេលា​ និង​មានសារៈសំខាន់បំផុត ​ដើម្បី​បង្ហាញ​ពីភាពរឹងមាំ​របស់យើង​ ព្រមទាំងអះអាង​ជាថ្មី​នូវ​មូលដ្ឋាន​ដ៏រឹងមាំ​នៃ​កិច្ច​សហ​ប្រតិបត្តិកាមេគង្គ-ឡានឆាង៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T