កូរ៉េខាងជើងដំឡើងប្រព័ន្ធបំពងសំឡេង នៅតាមព្រំដែនជាមួយកូរ៉េខាងត្បូងឡើងវិញ

//s5.kh1.co/32/3262179291612d3f275449f2535ab5f78581926d.jpg
សង្គម

 ២៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសកូរ៉េខាងជើងកំពុងដំឡើង​នូវឧបករណ៍បំពងសំឡេងឃោសនា នៅតាមបណ្តោយព្រំដែនជាមួយខាងត្បូង ​ស្របពេលដែលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ហាក់ចេះតែបន្តកើនឡើងជាថ្មី

សេអ៊ូល៖ មន្រ្តីយោធាម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងកំពុងដំឡើង​​ឧបករណ៍បំពងសំឡេងឃោសនា នៅតាមបណ្តោយព្រំដែនជាមួយខាងត្បូងឡើងវិញ ខណៈពេលដែលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ​បានបន្តកើតមានឡើងជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កូរ៉េខាងជើងធ្លាប់បានប្រើប្រាស់ ឧបករណ៍បំពងសម្លេងនេះ ដើម្បីធ្វើការរិះគន់ និង ថ្កោលទោស​ទៅលើទីក្រុងសេអ៊ូល
កូរ៉េខាងជើងធ្លាប់បានប្រើប្រាស់ ឧបករណ៍បំពងសម្លេងនេះ ដើម្បីធ្វើការរិះគន់ និង ថ្កោលទោស​ទៅលើទីក្រុងសេអ៊ូល

យោងតាមនាយសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាន​ឱ្យដឹងថា ឧបករណ៍បំពង​សំឡេងទាំងអស់នេះ ត្រូវបានកូរ៉េខាងជើងប្រើប្រាស់សំរាប់ធ្វើការឃោសនា ក៏ដូចជាការរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋាភិបាលទីក្រុងសេអ៊ូល។ ប៉ុន្តែក្រោយពីមានកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងកាលពីឆ្នាំ ២០១៨ ឧបករណ៍បំពងសម្លេង​​នៅតាមព្រំដែនជាច្រើនកន្លែង ត្រូវបាន​រុះរើ​ចេញ។

ក្រោយពីមានកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៨ ឧបករណ៍បំពងសម្លេងតាមបណ្តោព្រំដែន ត្រូវបានរុះរើ​ចេញ
ក្រោយពីមានកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៨ ឧបករណ៍បំពងសម្លេងតាមបណ្តោព្រំដែន ត្រូវបានរុះរើ​ចេញ

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរបានកើតឡើងជាថ្មី បន្ទាប់មានក្រុម​សកម្មជនមួយចំនួន ដែលរត់ចេញពីកូរ៉េខាងជើង បាន​​ចែកចាយ​ខិត​ប័ណ្ណ​ ដែលមានខ្លឹមសារប្រឆាំង​​ទីក្រុងព្យុងយ៉ាង​ ចូលក្នុង​​ទឹកដីកូរ៉េខាងជើង។ ​ស្រាប់តែមកដល់ថ្ងៃអង្គារសប្តាហ៍មុននេះ កូរ៉េខាងជើងបានធ្វើការសងសឹក​ ដោយបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែល​បង្កើតឡើងកាលឆ្នាំ ២០១៨ ហើយ​ព្រមទាំងបានគំរាម ថានឹងបញ្ជូនកងទ័ពចល័តនៅតាមតំបន់ព្រំដែនវិញផងដែរ៕

កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនង រវាងប្រទេសកូរ៉េខាងទាំងពីរ
កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនង រវាងប្រទេសកូរ៉េខាងទាំងពីរ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T