Cecilia Cheung ខាតបង់ប្រាក់រាប់លានដុល្លារ ដោយសារតែ...

//s5.kh1.co/fc/fc806b4c54d057bb93154ba41f02693c10571ff0.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះតារាសម្តែងស្រីដ៏ល្បីម្នាក់ឈ្មោះ Cecilia Cheung ដែលយើងច្បាស់ច្បាស់ធ្លាប់ដើរតួសម្តែងជាមួយលោកទិនហ្វីជាច្រើនរឿងផងនោះ នៅពេលនេះ បានខាតបង់ប្រាក់ប្រហែលជា៦លានដុល្លារហុងកុង ក្រោយពីសម្រេចិត្តលក់អាផាតមិនដែលនាង ខំទិញទុកកាលពី៩ឆ្នាំផងដែរ។

ហុងកុង៖ ថ្មីៗនេះ តារាសម្តែងស្រីដ៏ល្បីម្នាក់ឈ្មោះ Cecilia Cheung ដែលស្គាល់ច្បាស់ថា ធ្លាប់ដើរតួសម្តែងជាមួយលោកទិនហ្វី​ ជាច្រើនរឿងផងនោះ នៅពេលនេះ បានខាតបង់ប្រាក់ប្រហែលជា ៦លានដុល្លារហុងកុង ក្រោយពីសម្រេចិត្តលក់អាផាតមិន ដែលនាង ខំទិញទុកកាលពី៩ឆ្នាំ​ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក តារាស្រីរូបនេះ មានខ្វះខ្វែងរកភ្នាក់ងារអចលនទ្រព្យជាច្រើននាក់ ដើម្បីជួយឲ្យនាងអាចលក់ផ្ទះបានឆាប់ផង ប៉ុន្តែវាមិនល្អដូចការរំពឹងទុករបស់នាងឡើយ ដោយវាចំណាយពេលយូរ និងបូករួមទាំងប្រាក់ចំណេញមានតិចតួចផងនោះ។

ដោយឡែក នៅក្នុងឆ្នាំ២០១១ ក្រោយពីតារាស្រីរូបនេះ បានលែងលះគ្នាជាមួយអតីតស្វាមី Nicholas Tse នាងក៏បានទិញអាផាតមិនមួយ នៅក្នុងតម្លៃ១២៨លានដុល្លារ ហុងកុង។ ប៉ុន្តែមិនយូរប៉ុន្មាន ពោលគឺ៣ឆ្នាំ បន្ទាប់មកនាងក៏បានសម្រេចចិត្តដាក់លក់ទៅវិញក្នុងតម្លៃ២០០លានដុល្លារហុងកុង បន្ទាប់មកតម្លៃនេះ ក៏ទម្លាក់ចុះក្រោយ ដល់១៧៨លានដុល្លារហុងកុង រហូតដល់ពេលថ្មីនេះ ទើបនាងអាចលក់វាបាន នៅក្នុងតម្លៃត្រឹមតែ១៣០លានដុល្លារហុងកុង តែប៉ុណ្ណោះ។

ក្រោយពី Cecilia Cheung បានលក់អាផាតមិននេះរួចមក អ្នកជំនាញ បានប៉ាន់ប្រមាណថា តារាស្រីរូបនេះអាចនឹងខាតប្រាក់ចំណេញ៦លានដុល្លារហុងកុង ហើយតម្លៃនេះអាចនឹងធ្លាក់ទៅមុខទៀត ដោយសារស្ថានភាពទីផ្សារបច្ចុប្បន្នមានភាពធ្លាក់ចុះ ជាពិសេសគឺវីរុសកូរ៉ូណាតែម្តង។

សូមចូលមើលរូបភាពខាងក្រោម៖

Cecilia Cheungក្នុងរឿងបាល់ទាត់សាវលីង
Cecilia Cheungក្នុងរឿងបាល់ទាត់សាវលីង
Cecilia Cheungក្នុងរឿង ស្តេចកំប្លែង
Cecilia Cheungក្នុងរឿង ស្តេចកំប្លែង
Cecilia Cheungក្នុងរឿងបាល់ទាត់សាវលីង
Cecilia Cheungក្នុងរឿងបាល់ទាត់សាវលីង
Cecilia Cheungនិង Stephen Chow
Cecilia Cheungនិង Stephen Chow
Cecilia Cheungនិង Stephen Chow
Cecilia Cheungនិង Stephen Chow
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Cecilia Cheung
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T