រដូវកាលកូរ៉ូណា! ក្លិបហាត់ប្រាណនៅរដ្ឋកាលីហ្វ័រញ៉ា រៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា ដើម្បីការពារពីការឆ្លងមេរោគ

//s5.kh1.co/36/36a17439246e01afbd0511ffec77556a9675bde6.jpg
សង្គម

 ២៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ ក្លិបហាត់ប្រាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Redondo Beach រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការឡើងវិញហើយ ដោយមានរៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា និងបទបញ្ជាថ្មី សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអនុវត្តតាម។

អាមេរិក៖ ជាការពិតណាស់ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក បានធ្វើឲ្យភោជនីយដ្ឋាន ក្លិបហាត់ប្រាណ ឬកន្លែងធ្លាប់តែមានភាពអ៊ូអរផ្សេងៗទៀត ត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ ក្លិបហាត់ប្រាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Redondo Beach រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការឡើងវិញហើយ ដោយមានរៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា និងបទបញ្ជាថ្មី សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអនុវត្តតាម។

ខាងក្លិបហាត់ប្រាណ បានប្រើផ្លាស្ទិកវាំងននបន្ទប់ទឹក និងបំពង់ទីប សង់ចេញជាកន្លែងហាត់ដាច់ដោយឡែក ដែលមានទំហំសមល្មមក្នុងការធ្វើចលានាហាត់ប្រាណនានា។ ហើយក្នុងនោះដែរ ក៏មាននូវឧបករណ៍ហាត់ប្រាណដូចជាដុំដែកជាដើម និងកៅអីសម្រាប់អង្គុយមួយផងដែរ។

លោក ភីទ សេបសិន ជាម្ចាស់ក្លិបហាត់ប្រាណ បានឲ្យដឹងដែរថា បើទោះបីជាក្លិបហាត់ប្រាណត្រូវបានអនុញ្ញាតឲ្យបើកដំណើរការវិញក៏ដោយ លោកនៅតែបន្ដការបង្ហាត់បង្រៀនពីការហាត់ប្រាណតាមរយៈអនឡាញដដែល សម្រាប់អតិថិជនមួយចំនួនដែលមិនទាន់ហ៊ានឈានជើងចេញពីផ្ទះ។

ចំពោះអតិថិជន ដែលទៅហាត់នៅក្លិបផ្ទាល់ត្រូវអនុវត្តតាមបទបញ្ជាទាំងនេះ ដោយដំបូងឡើយ ពួកគេត្រូវរក្សាគម្លាតចម្ងាយប្រមាណ១.៨២ម៉ែត្រពីអ្នកដទៃ ខណៈពេលឈរ.រង់ចាំនៅខាងក្រៅ ទាំងដែលមានគំនូសសញ្ញាខ្វែងនៅលើដីស្រាប់។

បន្ទាប់មក អតិថិជន ត្រូវលាងសម្អាតដៃជាមួយនឹងជែល និងវាស់សីតុណ្ហភាពក្នុងខ្លួនជាមុនសិន មុនអនុញ្ញាតឲ្យចូលក្លិបហាត់ប្រាណ។

ចំណែកនៅក្នុងកន្លែងហាត់ដាច់ដោយឡែកវិញ ខាងក្លិបហាត់ប្រាណ ក៏បានផ្ដល់ជូននូវម៉ាស់ពាក់ការពារ និងក្រណាត់សើមអនាម័យ ទុកសម្រាប់ជូនសម្អាតឧបករណ៍ហាត់ប្រាណ បន្ទាប់ពីកាន់រួចផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គំនូសខ្វែងដែលអតិថិជនត្រូវឈរចំ នៅពេលរង់ចាំ
គំនូសខ្វែងដែលអតិថិជនត្រូវឈរចំ នៅពេលរង់ចាំ
លាងសម្អាតដៃមុនចូល
លាងសម្អាតដៃមុនចូល
ពិនិត្យសីតុណ្ហភាពមុនចូល
ពិនិត្យសីតុណ្ហភាពមុនចូល
ជូតសម្អាតឧបរណ៍ហាត់ប្រាណបន្ទាប់ពីកាន់រួច
ជូតសម្អាតឧបរណ៍ហាត់ប្រាណបន្ទាប់ពីកាន់រួច
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
ទិដ្ឋភាពក្នុងក្លិបហាត់ប្រាណ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T