សង្វេគណាស់! ខាត់ សុឃីម ច្រៀងលាពុកចុងក្រោយ ស្ដាប់ហើយចង់ហូរទឹកភ្នែក (មានវីដេអូ)

//s5.kh1.co/25/257ea9e6ace909cc83b6d3708b8c4b06384478a1.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខណៈពេលដែលឪពុកទទួលមរណភាព និង ខាងក្រុមគ្រួសារកំពុងធ្វើបុណ្យសពជូនឪពុក អ្នកនាង ខាត់ សុឃីម ច្រៀងចម្រៀងលាជាលើកចុងក្រោយ ស្ដាប់ហើយស្ទើរហូរទឹកភ្នែក។

ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ជាតារាស្រីមួយរូបដែលមានសមត្ថភាបពហុជំនាញ ដោយបច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ បន្ទាប់ពីជោគជ័យអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយការបង្ហាត់បង្រៀន និង ជួយជ្រុមជ្រែងពីលោកឪពុករបស់នាងដោយផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រឿងមួយដែលនឹកស្មានមិនដល់ចំពោះអ្នកនាង ខាត់ សុឃីម និង គ្រួសារនោះ គឺកាលពីម្សិលមិញនេះ លោកឪពុកជាទីគោរព និង ស្រលាញ់ របស់តារាស្រីរូបនេះ បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ ដោយរោគគាពាធ។ ហើយអ្វីដែលកាន់តែសោកស្ដាយនោះ តារាស្រីជើងចាស់រូបនេះ មិនបានទៅទាន់ដង្ហើមចុងក្រោរបស់លោកឪពុកទៀតផង។

ជាក់ស្ដែង ក្នុងថ្ងៃនេះផ្ទាល់ ខណៈពេលកំពុងរៀបចំបុណ្យសពជូនលោកឪពុកខ្លួន អ្នកនាង ខាត់ សុឃីម ក៏បានច្រៀងចម្រៀងជូន និង លាឪពុកជាលើកចុងក្រោយផងដែរ។ ដោយបទនោះជាប្រភេទបទបុរាណ ព្រមទាំងប្រគំឡើងជាមួយឧបករណ៍ភ្លេងបុរាណទៀតផង ក្នុងនោះដែរ រាល់បទដែលនាងច្រៀងស្ដាប់ទៅពិតជាពីរោះ ហើយពេលស្ដាប់ហើយពិតជាធួលដើមក ចង់ស្រក់ទឹកភ្នែកទៅហើយ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម
  អ្នកនាង ខាត់ សុឃីម និង លោក ឪពុក
  អ្នកនាង ខាត់ សុឃីម និង លោក ឪពុក
 អ្នកនាង ខាត់ សុឃីម និង លោក ឪពុក
 អ្នកនាង ខាត់ សុឃីម និង លោក ឪពុក
 លោក ឪពុក អ្នកនាង ខាត់ សុឃីម
 លោក ឪពុក អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
វីដេអូ អ្នកនាង ខាត់ សុឃីម
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T