ចាប់ពីស្អែក ដល់ថ្ងៃទី៣០ ខែមិថុនា មានភ្លៀងធ្លាក់ពីតិច ទៅច្រើន

//s5.kh1.co/ea/ead0aae19a6e33043b0b2c4e8e56c4ffd3978a63.jpg
សង្គម

 ២៣-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សូមថែសុខភាពផង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែ មិថុនា មានភ្លៀងធ្លាក់ពីខ្សោយ ទៅច្រើន ហើយក៏ប្រុងប្រយ័ត្នផងដែរ ពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់។

ភ្នំពេញ៖ កាលពី១ម៉ោងមុននេះ ផេកផ្លូវការក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងបន្តធ្លាក់ ដើម្បីឲ្យប្រជាពលរដ្ឋជ្រាបជាដំណឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកផងដែរថា មានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដែលអាចកើតមានជាយថាហេតុ។

ដោយក្នុងសេចក្តីជូនដំណឹង មានចែងដូចតទៅ៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ ។ 

២)  បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម ។

៣)  បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C  នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។

https://s5.kh1.co/__image/w=550,h=960,q=100/c5/c55cfc723a2d674eb3ddd8d22f0175da77c88020.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T